ម្តាយ​រវល់​ធ្វើ​ម្ហូប​កូនប្រុស​អាយុ​២​ឆ្នាំ លង់ទឹក​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម

ខេត្តកណ្តាល ៖ ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់​ បាន​លង់ទឹក​ភ្លៀង​ ដែល​ដក់​នៅ​ក្បែរ​ផ្ទះ ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​។ ហេតុការណ៍​ក្មេង​លង់ទឹក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ខណៈ​ក្មេង​ៗ​ជិតខាង​រត់​ មក​ប្រាប់​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​ ដែល​កំពុង​ធ្វើ​ម្ហូប​កាលពី​វេលា​ម៉ោង​ ១០​និង​០៥​នាទី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ថ្លុក​ទឹកភ្លៀង​ដក់​ជិត​ផ្ទះ​ ស្ថិត​ក្នុងភូមិ​កោះ​បៀ ឃុំ​គគីរ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ជន​រង​គ្រោះ​ឈ្មោះ សិលា វិ​ឆ្ឆ័​យ ភេទ​ប្រុស អាយុ​២​ឆ្នាំ រស់នៅ​ឪពុក​ម្ដាយ​ក្នុងភូមិ​ឃុំ​កើតហេតុ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម្តាយ​ជន​រង​គ្រោះ​ឈ្មោះ ពៅ ឈុ​ន​ណា អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ បាន​ត្រឡប់​មកពីផ្សារ​វិញ​ក៏​ចូល​ទៅ​ក្ន​ង​ផ្ទះ​ធ្វើ​ម្ហូប​។ លុះដល់​ម៉ោង​ខាងលើ​ក្មេង​ៗ​ ជិត​ផ្ទះ​បាន​រត់​មក​ប្រាប់​ថា​ កូន​គាត់​លង់ទឹក ក៏​រត់​ទៅ​ឃើញ​កូន​លង់ទឹក​មែន ហើយ​បាន​ចុះ​ទៅ​ស្រង់​កូន​ យក​ទៅ​មន្ទីរពេទ្យ​ បង្អែក​ស្រុក​កៀនស្វាយ​ ដើម្បី​សង្គ្រោះ​ដែរ​។

ប៉ុន្តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា​ កូន​គាត់​ស្លាប់​បាត់​ហើយ គាត់​ក៏​យកស​ពកូន​មក​ផ្ទះ​។ បន្ទាប់​យកស​ពកូន​ មក​ដល់​ផ្ទះ​ឈ្មោះ​ពៅ ឈុ​ន​ណា ក៏​បាន​រាយការណ៍​ប្រាប់​មក​កម្លាំង​ ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​គគីរ​សហការ​ ជាមួយ​កម្លាំង​ផ្នែក​ជំនាញ និង​អាជ្ញាធរ គ្រូពេទ្យ​ឃុំ​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​សព និង​បាន​បញ្ជាក់​ថា​ក្មេង​ប្រុស​រង​គ្រោះ​ពិតជា​ស្លាប់​ ដោយសារ​លង់ទឹក​ ប្រាកដ​មែន​។ ដោយ​មានការ​ឯកភាព​ពី​ក្រុម​គ្រួសារ​សមត្ថកិច្ច​ក៏​ធ្វើ​កំណត់ហេតុ​ ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ។ ក្មេង​ប្រុស​ម្នាក់​អាយុ​ទើបតែ​បាន​២​ឆ្នាំ បាន​លង់ទឹក​ស្លាប់ នៅ​ក្នុង​ស្រះទឹក​មួយ​កន្លែង​នៅ​ក្បែរ​ផ្ទះ​ចម្ងាយ​ប្រហែលជា ៥០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ចុងកាល់

ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។ ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ គ្រឿន មក​រា អាយុ ២​ឆ្នាំ ហើយ​ឪពុក​កុមារ​រង​គ្រោះ​ឈ្មោះ ប៉ាត គ្រឿន អាយុ​៣២​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា ចំណែកឯ​ម្តាយ​ឈ្មោះ តុល ភាត់ អាយុ​២៦​ឆ្នាំ មុខរបរ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ហេតុការណ៍​ដែល​បាន​រក​ឃើញ​សាកសព​កុមារ​រង​គ្រោះ នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅ បើ​តាម​រៀបរាប់​ពី​ស្ត្រី​ជា​ម្ដាយ​បានឱ្យ​ដឹង​ថា នៅមុន​កើតហេតុ​កុមារ​រង​គ្រោះ នឹង​មាន​ក្មេង​ជា​ច្រើន​ផ្សេង​ទៀត បាន​លេង​ទឹក​នៅ​ក្បែរ​ផ្ទះ។

ខណៈ​មេឃ​កំពុង​តែ​ភ្លៀង ហើយ​ខ្លួន​ជា​ម្ដាយ កំពុង​ជាប់រវល់​ធ្វើ​កិច្ច​ការងារ​ផ្ទះ ចំណែកឯ​ឪពុក ជាប់រវល់​ទៅ​បន្ទាយ​ទាហាន ដោយ​សំអាង​កូន​របស់​ខ្លួន កំពុង​តែ​លេង​ទឹកភ្លៀង​ជាមួយ​ក្មេង​ៗ ក្នុងភូមិ នៅ​ក្បែរ​ផ្ទះ មិន​បាន​ចាប់អារម្មណ៍​។ នៅ​ពេល​រក​កូនប្រុស ដើម្បី​បញ្ចុក​បាយ ក៏​ស្រាប់តែ​បាត់ ហើយ​បាន​សួរ​ទៅ​ក្មេង​ដែល​លេង​ជា​គ្នា ក៏​រក​មិនឃើញ ហើយ​ថែម​ទាំង​បាន​ដើរ​រក​នៅ​តាម​ទឹក​ថ្លុក និង​ទឹក​ពាង​នៅ​ក្បែរ​ផ្ទះ ក៏​រក​មិនឃើញ​ទៀត​។

ពេល​នោះ​សាច់ញាតិ និង​អ្នក​ជិតខាង ក៏​ជួយ​រក​ដែរ ដោយ​មានការ​សង្ស័យ ក៏​ទៅ​រក​នៅ​ស្រះ ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែលជា ៥០​ម៉ែត្រ ហើយ​ពេល​ទៅ​ដល់​ក៏​ឃើញ​សព​កុមារ​រង​គ្រោះ​អណ្តែត​ចេញពី​ទឹក ឪពុក​ម្ដាយ និង​អ្នក​ជិតខាង​ឃើញ​សភាព​បែប​នេះ​មាន​ក្ដី​តក់ស្លុត​បំផុត​។

ភ្លាម​ៗ​នោះ​ខ្លួន​ជា​ម្តាយ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​។ ក្រោយ​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព ឳ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ម្តាយ​រវល់​ធ្វើ​ម្ហូប​កូនប្រុស​អាយុ​២​ឆ្នាំ លង់ទឹក​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម

ម្តាយ​រវល់​ធ្វើ​ម្ហូប​កូនប្រុស​អាយុ​២​ឆ្នាំ លង់ទឹក​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម

ម្តាយ​រវល់​ធ្វើ​ម្ហូប​កូនប្រុស​អាយុ​២​ឆ្នាំ លង់ទឹក​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម

ម្តាយ​រវល់​ធ្វើ​ម្ហូប​កូនប្រុស​អាយុ​២​ឆ្នាំ លង់ទឹក​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម

ម្តាយ​រវល់​ធ្វើ​ម្ហូប​កូនប្រុស​អាយុ​២​ឆ្នាំ លង់ទឹក​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម