Carl’s Jr. កំពុងស្វែងរកបេក្ខជនវ័យក្មេង ដែលស្រស់ស្រាយ ដើម្បីក្លាយជាក្រុមការងាររបស់ពួកយើង

តើអ្នកកំពុងតែមានបំណងចង់ធ្វើការនៅហាងម្ហូបចំអិនភ្លាមៗ (Fast Food) មកពីសហរដ្ឋអាមេរិកឬ? តើអ្នកមានភាពស្វាហាប់ ហើយចង់ធ្វើការនៅកន្លែងការងារ ដែលសប្បាយ រស់រវើក និងមានភាពប្រកួតប្រជែងឬ?

Carl’s Jr. កំពុងតែស្វែងរកបេក្ខភាពវ័យក្មេង និងស្រស់ស្រាយ ដើម្បីបំពេញមុខតំណែងជាអ្នកគិតលុយ ចុងភៅ ផ្នែកសេវាកម្ម និងអ្នកហ្វឹកហាត់ខាងផ្នែកគ្រប់គ្រង។

ក្រៅពីឱកាសធ្វើការនៅហាងទិញដោយបើកយានយន្តចូល (Drive-through) ទីមួយបង្អស់នៅ ប្រទេស កម្ពុជា ហាងCarl’s Jr. ក៏ផ្តល់ប្រាក់ខែខ្ពស់ ទទួលការបណ្តុះបណ្តាលពីក្រុមការងារជំនាញរបស់ពួកយើង បរិស្ថានការងារស្រស់ស្រាយ ក៏ដូចជាគុណប្រយោជន៍ជាច្រើនទៀតផងដែរ។

លោក អ៊ុត សាម៉េត អ្នកគ្រប់គ្រងផ្នែកបណ្តុះបណ្តាលបានថ្លែងថា៖ «អ្នកអាចធ្វើឲ្យខ្លួនឯងលេចធ្លោជាមួយពួកយើង! គ្រាន់តែពាំនាំនូវការប្តេជ្ញាចិត្ត ហើយចូលរួមជាមួយយើងដើម្បីស្វែងយល់ឲ្យកាន់ តែច្បាស់ពីអ្វីដែលយើងចង់និយាយ។ ពួកយើងមានផ្តល់ជាការបណ្តុះបណ្តាលកម្រិតខ្ពស់ ជាងគេសម្រាប់ការពង្រឹងសមត្ថភាពក្នុងអាជីពការងារ និងគុណប្រយោជន៍ដ៏ច្រើន សន្ធឹកសន្ទាប់ទៀត ដែលគុណប្រយោជន៍ទាំងនេះនឹងធ្វើឲ្យសមត្ថភាពការងារ របស់អ្នកកាន់តែលេចធ្លោ។ សាកល្បងភ្លក់រសជាតិជីវិតពោរពេញទៅ ដោយភាពស្រស់បំព្រងនៅហាង Carl’s Jr.»។

តម្រូវការដែលយើងទាមទារ គឺងាយស្រួលណាស់។ បេក្ខជនគ្រាន់ តែមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងអាចនិយាយភាសាអង់គ្លេសបានល្អប៉ុណ្ណោះ។

ប្រសិនបើអ្នកមានលក្ខណៈសមស្របទៅតាមតម្រូវការ STARS ដែលរួមមានភាពរួសរាយរាក់ទាក់ ចេះធ្វើការងារជាក្រុម ភាពស្វាហាប់ ស្មោះត្រង់ និងចេះយល់ពីអ្វីដែលអតិថិជនចង់បាន យើងសូមស្វាគមន៍ទទួល អ្នកជាក្រុមការងាររបស់ Carl’s Jr. ដំបូងគេនៅប្រទេសកម្ពុជា។

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើ Cover Letter និងCV ឬ Résumé ទៅកាន់អ៊ីម៉ែលរបស់ពួកយើង៖ ។ អ្នកក៏អាចធ្វើការទំនាក់ទំនងមកពួកយើងតាមរយៈទូរស័ព្ទលេខ ០១២ ៤១០ ៤០៤។

Carl’s Jr. គឺជានិមិត្តរូបនៃ«ប៊ឺហ្គឺអាមេរិកពិតៗ»។ ពួកយើងមានទីតាំងនៅ40ប្រទេស ហើយមានសាខាច្រើនជាង ៣ ៧០០ទីតាំងនៅជុំវិញពិភពលោក។ នៅប្រទេសកម្ពុជាពួកយើងនឹងបើកហាង ដែលអតិថិជនអាចបើកយានជំនិះចូលទិញ បានដំបូងគេបង្អស់ និងតែមួយគត់។

នេះជាឱកាសរបស់អ្នកដើម្បីក្លាយជាផ្នែកមួយនៃហាងម្ហូប Fast Food ដែលមានឈ្មោះបោះសម្លេង ទូទាំងពិភពលោក និងមានការពេញនិយមពី អតិថិជនរាប់លាននាក់ទូទាំងពិភពលោក។

ស្វែងរកពួកយើងនៅសង្កាត់បឹងកេងកង នៅកែងផ្លូវលេខ ៥១ និងផ្លូវលេខ ៣១០ ទីក្រុងភ្នំពេញ។ ហាងរបស់យើងនឹងបើកនៅថ្ងៃទី 17 ខែតុលា នេះតទៅ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

Carl’s Jr. កំពុងស្វែងរកបេក្ខជនវ័យក្មេង ដែលស្រស់ស្រាយ ដើម្បីក្លាយជាក្រុមការងាររបស់ពួកយើង

Carl’s Jr. កំពុងស្វែងរកបេក្ខជនវ័យក្មេង ដែលស្រស់ស្រាយ ដើម្បីក្លាយជាក្រុមការងាររបស់ពួកយើង