អ្នកណាមិនលង់! ពេទ្យធ្មេញវ័យ៤៨ឆ្នាំ តែសម្រស់និស្សិតមហាវិទ្យាល័យ សុំចាញ់

កូរ៉េខាងត្បូង៖ អ្នកគ្រូពេទ្យធ្មេញនៅក្នុងប្រទេសកូរ៉េខាងត្បូងម្នាក់ឈ្មោះ Lee Su Jin កំពុងតែទទួលបានការកោតសសើរជាខ្លាំងថា ពិតជាមានសម្រស់ដ៏ស្រស់ស្អាតមែន។

អ្នកគ្រូពេទ្យរូបនេះបានបង្ហោះរូបជាច្រើននៅលើបណ្តាញសង្គមរបស់នាង ហើយត្រូវគេស្មានថា នាងគឺជាសិស្សមហាវិទ្យាល័យដ៏ស្រស់ស្អាតម្នាក់ ប៉ុន្តែតាមពិតនោះ នាងមានអាយុ៤៨ឆ្នាំទៅហើយ។

អ្នកគ្រូពេទ្យ Lee បានប្រាប់ថា នាងបានកើតនៅឆ្នាំ១៩៦៩ ដោយមកទល់នឹងពេលនេះនាងមានអាយុ៤៨ឆ្នាំហើយ និងបានធ្វើការជាគ្រូពេទ្យធ្មេញនៅគ្លីនិកមួយអស់រយៈពេល១៦ឆ្នាំ។ 

អ្នកនាង Lee បានក្លាយទៅជាតារានៅក្នុងចិត្តទស្សនិកជន ដោយសារតែនាងបានឡើងកម្មវិធីទូរទស្សន៍កូរ៉េមួយមានឈ្មោះថា «Same Bed, Different Dreams» ជាមួយកូនស្រីរបស់នាង ។ កូនស្រីរបស់នាងបាននិយាយថា ម្តាយរបស់នាងបានញៀននឹងការថតរូប selfies បង្ហោះចូលទៅក្នុងបណ្តាញសង្គម Instagram ដោយមាន អ្នកគាំទ្រនៅក្នុងនោះរាប់ពាន់នាក់។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីវ័យ៤៨ឆ្នាំរូបនេះ បានក្លាយជាតារាល្បីនៅក្នុងបណ្តាញសង្គម ដោយសារតែនាងត្រូវការទំនាក់ទំនងទៅវិញទៅមកនៅក្នុងសង្គម បន្ទាប់ពីកូនស្រីរបស់នាងលែងសូវនិយាយស្តីជាមួយនាងក្រោយពេលលចូលរៀនថ្នាក់បឋម។

អ្នកគ្រូពេទ្យ Lee រីករាយនឹងការយកចិត្តទុកដាក់ទាំងអស់ដែលនាងទទួលបានពីមនុស្សផ្សេងទៀតនៅលើអ៊ិនធើណេត ហើយនាងនៅតែបន្តបង្ហោះរូបរបស់នាងតទៅទៀត។ 

ដោយសារតែសម្រស់ក្មេងជាងវ័យរបស់នាង បានធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍ និងមានអាចទាយពីអាយុពិតប្រាកដរបស់នាងបាន ក៏ប៉ុន្តែមានមតិមួយចំនួនបាននិយាយចំអកឲ្យនាងថា នាងបានវះកាត់កែសម្ជស្សឲ្យក្មេងជាងវ័យ ព្រោះនាងនៅប្រទេសកូរ៉េស្រាប់។

មិនមែនមនុស្សទាំងអស់សុទ្ធតែមានមតិអវិជ្ជមាននោះទេ ក៏មានអ្នកខ្លះបាននិយាយថា រឿងកែសម្ផស្បនៅក្នុងប្រទេសកូរ៉េ វាជារឿងសាមញ្ញទៅហើយ ហើយខ្ញុំប្រាកដណាស់ណាស់ថានាង បានវះកាត់កែសម្ផស្ប តែយើងគួរដឹងថា អាយុនាងប៉ុណ្ណោះហើយ នៅតែស្អាតទៀត គួរឱ្យសរសើរណាស់៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត