ទីបំផុតផ្លូវជង្ហុកមានទឹកដក់ ដែលនារីក្រមុំសាច់សខ្ចី ដូចបណ្តូលចេក ធ្លាប់ចុះងូត និងទាមទារនោះ បានសម្រេចហើយ!

ថៃ៖ វាជារឿងដ៏គួរឲ្យត្រេកអរជាទីបំផុត បន្ទាប់ពីនារីសាច់សខ្ចីកែភេទ នាង Palmy ជាតារាម៉ូដែល វ័យ២៥ឆ្នាំ បានចុះងូតទឹកនៅក្នុងថ្លុកដ៏សែនកង្វក់ កណ្តាលផ្លូវសាធារណៈ នៅឯស្រុកកំណើតរបស់នាង ក្នុងស្រុក Mae Ramat ភាគខាងជើងខេត្ត Tak ប្រទេសថៃ កាលពីពេលកន្លងមកនេះ រួចក្រោយមកក៏មានស្ថាប័នពាក់ព័ន្ធជាច្រើន បានរកដំណោះស្រាយតាមការស្នើសុំ ខណៈបច្ចុប្បន្នផ្លូវមួយខ្សែនេះ ក៏ត្រូវបានបញ្ចប់ការជួសជុល លែងភ័យព្រួយជាមួយនឹងបញ្ហា ការធ្វើដំណើរដូចមុនទៀតនោះឡើយ។

នេះបើយោងតាម ប្រភពសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា កាលពីថ្ងៃទី៦ តុលា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ លោក Nathawut Thaweekeuakunit អភិបាលខេត្ត Tak បានធ្វើការប្រកាសជាផ្លូវការថា ផ្លូវមួយខ្សែស្ថិតក្នុងស្រុក Mae Ramat ខេត្ត Tak នេះ ត្រូវបានបញ្ចប់ការជួសជុលរួចរាល់ជាស្ថាពរ ជាមួយនឹងរង្វង់ទឹកប្រាក់ប្រមាណ ២លានបាត (ប្រហែលជិត ៦ម៉ឺនដុល្លារអាមេរិក) ផងដែរ។

ពោលមានន័យថា រូបភាពដែលបង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេកប៊ុក ដោយស្រីស្អាតម៉ូដែលកែភេទ នាង Palmy កាលពីពេលកន្លងមកនោះ ជាលទ្ធផលបំណងប្រាថ្នារបស់នាង ក៏ដូចជាបំណងប្រាថ្នា របស់ប្រជាជនឬអ្នកស្រុកក្នុងតំបន់ ដែលទន្ទឹងចង់បានផ្លូវស្អាតនោះ គឺបានសមដូចបំណងហើយ ដោយទទួលបានផ្លូវមួយខ្សែ ដ៏ស្រស់ស្អាតត្រឡប់មកវិញ។

ទន្ទឹមនឹងនោះផងដែរ ដោយសារតែចំណែក ខិតខំប្រឹងប្រែងរបស់ Palmy នោះហើយ ជាហេតុធ្វើឲ្យមន្រ្តីពាក់ព័ន្ធជាច្រើន បានធ្វើការស្ទាបស្ទង់មើល តាមបណ្តាខេត្តផ្សេងៗទៀត ពោលប្រសិនណាបើមានផ្លូវខូចខាត ឬមានជង្ហុកទឹកដក់ទៀតនោះ គឺត្រូវតែធ្វើការជួសជុលឡើងវិញផងដែរ។

ស្របពេលជាមួយគ្នានេះដែរ ម្តាយរបស់នាង Palmy អ្នកស្រី Songduen Kusoltrakulpatchara វ័យ៤៥ឆ្នាំ ក៏បានឲ្យដឹងដែរថា កន្លងមកអ្នកស្រីក៏មានការព្រួយបារម្ភថា ទង្វើឬសកម្មភាពរបស់កូនគាត់ អាចនាំយកនូវបញ្ហា ដល់ក្រុមមន្រ្តីក្នុងស្រុកផងដែរ បន្ទាប់ពីអ្នកស្រីបានលឺថា លោកនាយរដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocah) បានសម្តែងការមិនពេញចិត្ត ដោយសារតែធ្វើឲ្យរូបលោកអាម៉ាស់មុខ ទាក់ទងនឹងផ្លូវមួយខ្សែនេះ ចំពោះសកម្មភាពរបស់នាង Palmy ដែលកូនស្រីគាត់បានធ្វើផងដែរ ៕

ប្រភព ៖

អត្ថបទពាក់ព័ន្ធ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត