ទស្សនា​វីដេអូ​នេះ​រួច​អ្នក​នឹង​ដឹង​ថា​ ការ​ជួប​ជុំ​ជាមួយ​នឹង​ឪពុក​​ម្ដាយ​​របស់​អ្នក​មាន​តម្លៃ​​យ៉ាង​ណា

វីដេអូ​មួយ​ដែល​បង្ហាញ​ពី​លោក​តា​ម្នាក់​​ដែល​រស់​នៅ​ឯកោ​តែ​ឯង​ ដោយ​កូន​ៗ របស់​គាត់​ត្រូវ​ធ្វើ​ការ​រក​ស៊ី នៅ​ឆ្ងាយ​ពី​គាត់។

នៅ​ថ្ងៃ​​បុណ្យ​ Christmas ​ជា​រៀង​រាល់​ឆ្នាំ​គាត់​តែង​តែ​ទន្ទឹម​រង​ចាំ​កូនៗ និង​ចៅៗ របស់​គាត់​មក​ចូល​រួម​អបអរ​ជាមួយ​គ្នា ប៉ុន្តែ​ពួក​គេ​​បាន​ត្រឹម​តែ​​សន្យា​មួយ​ឆ្នាំ​ហើយ​មួយ​ឆ្នាំ​ទៀត​ថា​នឹង​មក​លេង​គាត់​​តែ​ប៉ុណ្ណោះ។ ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មិន​ឃើញ​កូនៗ​និង​ចៅ​របស់​គាត់​មក​លេង​នោះ​ទេ គាត់​បាន​ត្រឹម​តែ​សម្លឺង​​មើល​ទៅ​គ្រួសារ​អ្នក​ដទៃ​ដោយ​ក្ដី​អស់​សង្ឃឹម ហើយ​គាត់​តែង​តែ​អបអរ​ពិធី​បុណ្យ​ Christmas ​នេះ​តែ​ម្នាក់​ឯង​ជា​រៀង​រាល់​ឆ្នាំ។

ក្រោយ​មក​គាត់​ក៏​បាន​​ពឹង​ឲ្យ​អ្នក​ជិត​ខាង​ផ្ញើ​​សារ ក៏​ដូចជា​សំបុត្រ​ទៅ​កាន់​កូនៗ របស់​គាត់​ ដោយ​កុហក​ថា​គាត់​បាន​ស្លាប់​។ កូនៗ​របស់​គាត់​បន្ទាប់​ទទួល​បាន​សារ ក៏​ដូចជា​សារ​ រួច​ក៏​បាន​រៀប​ចំ​ខ្លួន​​ដើម្បី​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​របស់​ឪពុក​ខ្លួន​ជាមួយ​អារម្មណ៍​សោក​សៅ នឹងពោរពេញ​​​ទៅ​ដោយ​ទុក្ខ​សោក ។

ចង់​ដឹង​ថា​សាច់​រឿង​នឹង​ទៅ​ជា​យ៉ាង​ណា​ទៀត​សូម​ទស្សនា​ទាំង​អស់​គ្នា ៖

អត្ថបទដោយ ៖ បុរសកម្សត់

  • ទស្សនា​វីដេអូ​នេះ​រួច​អ្នក​នឹង​ដឹង​ថា​ ការ​ជួប​ជុំ​ជាមួយ​នឹង​ឪពុក​​ម្ដាយ​​របស់​អ្នក​មាន​តម្លៃ​​យ៉ាង​ណា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:បច្ចេកវិទ្យា
Tags: