ចាំ​មើល​ទាំង​អស់​គ្នា​រវាង​ Chelsea នឹង​ Arsenal មួយ​ណា​ជា​ជើង​ឯក​ Community Shield

នៅ​ថ្ងៃ​អាទិត្យ​នេះ​ក្លឹប​ Chelsea ដែល​ជា​ជើង​​ឯក​ English Premier League នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្លឹប​ Arsenal ដែល​ជា​ម្ចាស់​ជើង​ឯក​ FA Cup ដើម្បី​ដណ្ដើម​យក​ពាន​រង្វាន់​ Community Shield ដែល​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ពហុ​កីឡាដ្ឋាន​ Wembley Stadium ហើយ​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​នៅ​ម៉ោង​៩យប់​ ( ម៉ោង​នៅ​កម្ពុជា )។

ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ Arsenal នឹង​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​មួយ​ចំនួន​ដូចជា​កីឡាករ Alexis Sanchez នៅ​មិន​ទាន់​ត្រលប់​ពី​វិសម្សកាល​វិញ​ទេ​ , ​កីឡាករ​ Danny Welbeck មាន​របួស​ជង្គង់​ ។

ដោយ​ឡែក​ Chelsea ក៏​ត្រូវ​អវត្តមាន​កីឡាករ​មួយ​ចំនួន​ផង​ដែរ​ដូចជា​កីឡាករ​ Garry Cahill ដោយ​សារ​មាន​របួស​ក្ដោង​ច្រមុះ​ដូចនេះ​អាច​ត្រូវ​ជំនួស​ដោយ​កីឡាករ​ Kurt Zouma ​ចំណែក​កីឡាករ​ Diego Costa រង​របួស​សរសៃ​ពួរ​នឹង​ត្រូវ​ជំនួស​ដោយ​កីឡាករ​ Radamel Falcao ។

សូម​មើល​ការ​សមាស​ភាព​កីឡាករ​ដែល​អាច​ជាប់​ជា​ជម្រើស​ដំបូង​របស់​ក្រុម​ទាំង​ពីរ​ ៖

ជម្រើស​១១​នាក់​របស់ Arsenal មាន ( 4-2-3-1 ) ៖ Cech , Moreal , Mertesaker , Koscielny ,Bellerin , Coqueillin , Ramsey , Carzola , Ozil , Oxlade Chamberline , Giroud

ជម្រើស​១១​នាក់​របស់​ Chelsea មាន ( 4-2-3-1 ) ៖ Courtois , Azpillicueta , Terrry , Zouma , Ivanovic , Fabregas , Matic , Hazard , Oscar , Willian , Falcao

តើ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ​ក្រុម​មួយ​ណា​នឹង​ឈ្នះ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ចាំ​មើល​ទាំង​អស់​គ្នា​រវាង​ Chelsea នឹង​ Arsenal មួយ​ណា​ជា​ជើង​ឯក​ Community Shield已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:បច្ចេកវិទ្យា
Tags: