Apple ​ប្រកាស​កំពូល​ស្មាត​ហ្វូន​ iPhone 6s និង iPhone 6s Plus ​កក្រើក​ព្រឹិត្តិការណ៍​យប់​មិញ

​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ក្រុមហ៊ុន​ Apple ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​កំពូល​ទូរសព្ទ​ស្មាតហ្វូន​របស់​ខ្លួន​ពី​ម៉ូដែល​គឺ​ iPhone 6s និង iPhone 6s Plus។ ចំពោះ​ការ​រចនា​របស់​វា​គឺ​មិន​សូវ​ជា​ខុស​ប៉ុន្មាន​នោះ​ទេ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ iPhone 6 និង iPhone 6 Plus។

Apple ​ប្រកាស​កំពូល​ស្មាត​ហ្វូន​ iPhone 6s និង iPhone 6s Plus ​កក្រើក​ព្រឹិត្តិការណ៍​យប់​មិញ

ប៉ុន្តែ​ម៉ូដែល​ទាំង​ពីរ​ក៏​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​ការ​រចនា​និង​បច្ចេកវិទ្យា​ថ្មី​ដែរ​ដោយ​ក្នុង​មាន​ដូច​ជា​បំពាក់​ដោយ​បច្ចេកវិទ្យា​​​បច្ចេកវិទ្យា 3D Touch , ​បន្ទះ​ឈីប​ថ្មី​ 64-bit A9 ​ជា​មួយ​នឹង​ M9​ ដែល​មាន​ល្បឿន​លឿន​ជាង​ឈីប​ A8 និង​ស៊ី​ថាមពល​តិច, ​Touch ID ​ជំនាន់​ទី​ពីរ​, ​កាមេរ៉ា​ក្រោយ​ទំហំ​​12MP ​បច្ចេកវិទ្យា​ iSight ​និង​អាច​ថត​វីដេអូ​កម្រិត​ 4K​ , ​កាមេរ៉ា​មុខ​ 5MP FaceTime HD ​ជា​មួយ​នឹង​ Retina Flash និង​មុខងារ​ពិសេស​ថ្មី​មួយ​ទៀត​គឺ​ Live Photo។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ក៏​បាន​ស្រោប​ដោយ​លោហធាតុ​អាលុយមីញ៉ូម​សេរ៊ី ៧០០០ រឹង​មាំ​មិន​ភ័យ​រឿង​កោង។ ក្នុង​នោះ​ដែរ​វា​ក៏​បាន​ផលិត​ចេញ​នូវ​ពណ៌​ថ្មី​មួយ​ទៀត​គឺ​ពណ៌​ផ្កាឈូក​មាស​ដ៏​ស្រស់​ស្អាត។

Apple ​ប្រកាស​កំពូល​ស្មាត​ហ្វូន​ iPhone 6s និង iPhone 6s Plus ​កក្រើក​ព្រឹិត្តិការណ៍​យប់​មិញ*លក្ខណៈ​សម្បត្តិ​

  • អេក្រង់ ៖ ​
    iPhone 6s៖ ៤,៧ អ៊ីញ ​
    iPhone 6s Plus៖ ៥,៥ អ៊ីញ
  • កាមេរ៉ា​ក្រោយ​៖
    iPhone 6s៖ 12 ​MP, 4K video
    iPhone 6s Plus៖ 12 MP, 4K video
  • កាមេរ៉ា​មុខ៖
    iPhone 6s៖ 5 ​ MP ជា​មួយ​ flash
    iPhone 6s Plus៖ 5 ​ MP ជា​មួយ​ flash
  • ប្រព័ន្ធ​ប្រតិបត្តិការ​៖
    iPhone 6s៖​ iOS9
    iPhone 6s Plus៖ iOS9
  • ម៉េមូរី​៖ ​
    iPhone 6s៖​ 16GB, 64GB និង 128GB
    iPhone 6s Plus៖ 16GB, 64GB និង 128GB។

Apple ​ប្រកាស​កំពូល​ស្មាត​ហ្វូន​ iPhone 6s និង iPhone 6s Plus ​កក្រើក​ព្រឹិត្តិការណ៍​យប់​មិញ
​ម៉ូដែល​ទាំង​ពីរ​នេះ​នឹង​មាន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​, កាណាដា​, ចិន​, បារាំង​, អាល្លឺម៉ង់​, ហុងកុង​, ជប៉ុន​, នូ​វែ​ល​សេ​ឡង់, ​ព័រតូរីកូ, ​សិង្ហបុរី​, ចក្រភព​អង់គ្លេស​និង​​​សហរដ្ឋ​អាមេរិក​ថ្ងៃសុក្រ​ទី 25 ខែ​កញ្ញា​។ ហើយ​ការ​កុម្ម៉ង់​ទិញ​គឺ​ចាប់​ផ្ដើម​នៅ​​ថ្ងៃ​សៅរ៍​ទី 12 ខែ​កញ្ញា​ត​ទៅ​​។ ចំពោះតម្លៃ​គឺ​ពុំ​ទាន់​បាន​បញ្ជាក់​នោះ​ទេ៕

ប្រែ​សម្រួល៖ សំណាង
ប្រភព៖

  • Apple ​ប្រកាស​កំពូល​ស្មាត​ហ្វូន​ iPhone 6s និង iPhone 6s Plus ​កក្រើក​ព្រឹិត្តិការណ៍​យប់​មិញ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កំសាន្ត
Tags: