ឱន​រើស​បាត​ស្បែកជើង ស្រាប់តែ​សក់​បួង​ចូល​ម៉ាស៊ីន បក​អស់​ស្បែកក្បាល នៅតែ​លលាដ៍ ហូរឈាម​ស្រោច​ខ្លួន​ ​

រាជធានីភ្នំពេញ : កម្មការិនីម្នាក់បម្រើការងារនៅរោងចក្រកាត់ដេរស្បែកជើង យ៊ីហោ ជូស្តា ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ខណៈដែលនាងកំពុងបំពេញការងារ កាត់បាតស្បែកជើង ដោយសាររវល់តែឱនរើសបាតស្បែកជើងភ្លាត់ស្នៀត ស្រាប់តែចូលសក់ទៅក្នុងម៉ាស៊ីនបណ្តាលឲ្យទាញបករបើកស្បែកក្បាលសល់តែលលាដ៍ រងរបួសធ្ងន់ កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦។


នារីរងគ្រោះមានឈ្មោះ អ៊ីង ជីតា អាយុ ២១ឆ្នាំ មុខរបរ កម្មកររោងចក្រជូស្តា ផលិតស្បែកជើង ស្នាក់នៅផ្ទះជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្ត ព្រៃវែង។


តាមសម្តីជនរងគ្រោះ ក្នុងស្ថានភាពរបួសអស់សក់ អស់ស្បែកក្បាលសល់តែលលាដ៍ នោះបានឲ្យដឹងថា មុនកើតហេតុ ខ្លួនកំពុងឈរកាត់បាតស្បែកជើង ហើយនៅវេលាម៉ោងខាងលើ ខណៈដែលកំពុងបំពេញការងារ នាងឱនរើសបាតស្បែកជើងនៅក្រោម តែភ្លាត់ស្នៀត ស្រាប់តែសក់ បួងចូលទៅក្នុងម៉ាស៊ីនកាត់នោះ ទាញចូលរបើកស្បែក អស់សក់ សល់តែលលាដ៍។ ភ្លាមៗនោះដែរ ត្រូវបានកម្មករក្បែរនោះចុចកុងតាក់ផ្តាច់ចរន្តភ្លើង ហើយត្រូវបានខាងក្រុមហ៊ុនដឹកបញ្ជូនតាមរថយន្តរោងចក្រប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យព្រះកុសុមៈ។


ករណីខាងលើនេះបើតាមការសាកសួរទៅអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន លោកមិនបានដឹងព័ត៌មាននេះឡើយដោយសារខាងភាគីរោងចក្រលាក់កំបាំងព័ត៌មាន តែទោះជាយ៉ាងណាក៏ដោយនារីរងគ្រោះរួចផុតពីសេចក្តីស្តាប់គ្រាន់តែសក់ ស្បែកក្បាល ត្រូវបានម៉ាស៊ីនទាញយកអស់រលីង។ជនរងគ្រោះសូមអំពាវនាវផងដែរដល់សប្បុរសជនឲ្យជួយដល់រូបនាងដែលកំពុងខ្វះខាតថវិការ ដើម្បីព្យាបាលរបួស៕

ឱន​រើស​បាត​ស្បែកជើង ស្រាប់តែ​សក់​បួង​ចូល​ម៉ាស៊ីន បក​អស់​ស្បែកក្បាល នៅតែ​លលាដ៍ ហូរឈាម​ស្រោច​ខ្លួន​ ​ ឱន​រើស​បាត​ស្បែកជើង ស្រាប់តែ​សក់​បួង​ចូល​ម៉ាស៊ីន បក​អស់​ស្បែកក្បាល នៅតែ​លលាដ៍ ហូរឈាម​ស្រោច​ខ្លួន​ ​