បុរស​ម្នាក់ ដើរ​ជាន់មីន​ផ្ទុះ​ដាច់​ប្រអប់ជើង​ម្ខាង​ ​

បាត់ដំបង ៖ កាលពីថ្ងៃទី០៧ តុលា ឆ្នាំ២០១៦ បុរសម្នាក់បានដើរជាន់មីនផ្ទុះដាច់ប្រអប់ជើងម្ខាង ខណៈដើរទៅមើលដំណាំស្រូវរបស់ខ្លួន ស្ថិតនៅភូមិវាលរលឹម ឃុំតាតោត ស្រុកសំឡូត ខេត្ត បាត់ដំបង ។

ជនរងគ្រោះឈ្មោះង៉ែត សែត អាយុ២៥ឆ្នាំ រស់នៅភូមិអូរននោង ឃុំតាតោក ស្រុកសំឡូត ។ បើតាមប្រភពបានបញ្ជាក់ថា ជនរងគ្រោះបានដើរទៅមើលដំណាំស្រូវក្នុងចំការរបស់ខ្លួន រួចដើរជាន់គ្រាប់មីនដែលជាប្រភេទមីនស្គរកប់សេសសល់នៅក្នុងដីបណ្ដាលឱ្យផ្ទុះដាច់ប្រអប់ជើងឆ្វេង ហើយត្រូវបានក្រុមកម្លាំងបោសសំអាតគ្រាម់មីនជួយដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ៕បុរស​ម្នាក់ ដើរ​ជាន់មីន​ផ្ទុះ​ដាច់​ប្រអប់ជើង​ម្ខាង​ ​