បើកបរ​ឡាន​មិន​ប្រយ័ត្ន​ក្រឡាប់​ផ្ងាជើង​ ​

ខេត្តរតនគីរី ៖ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯង គឺរថយន្តឌុបធុនធំមួយគ្រឿងម៉ាកហ៊ីយុនដាយ សណ្ដោងរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ 3C-1492 បានក្រឡាប់ផ្ងាជើង ខណៈដែលរថយន្តនេះឡើងចំណោទមិនរួច ដោយសារអកហ្សឺសាងលេខអត់ចូល។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចអូរទេ ត្រង់គីឡូម៉ែត្រលេខ១៤,១៥ លើដងផ្លូវជាតិលេង៧៦A ស្ថិតនៅភូមិពូតាំង សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយដឹកបង្គោលភ្លើងមកពីខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចផ្នែកចរាចរណ៍បានឲ្យដឹងថា ដោយសារអ្នកបើកបរធ្វេសប្រហេសមិនមានការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានហេតុការណ៍នេះ តែមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ ប៉ុន្តែធ្វើបានធ្វើអោយបាក់ខូចនៅចិញ្ចើមលូបង្ហូរទឹកចំនួន១០ម៉ែត្រ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរមានឈ្មោះ ហ៊ែល រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នរស់នៅភូមិតាំងសាំង ឃុំព្នេ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

បើកបរ​ឡាន​មិន​ប្រយ័ត្ន​ក្រឡាប់​ផ្ងាជើង​ ​ បើកបរ​ឡាន​មិន​ប្រយ័ត្ន​ក្រឡាប់​ផ្ងាជើង​ ​ បើកបរ​ឡាន​មិន​ប្រយ័ត្ន​ក្រឡាប់​ផ្ងាជើង​ ​