ប៉ូលិស​ឃាត់ខ្លួន​បុរស​២​នាក់ ករណី​ឆក់​ទ្រព្យសម្បត្តិ​ជនបរទេស​នៅ​ក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីបានឆក់កាបូបស្ដ្រីជនបរទេស នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ បានមួយថ្ងៃ។ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យទាំងពីរបានធ្វើសកម្មភាព ឆក់កាបូបស្ដ្រីជនបរទេសម្នាក់ ឈ្មោះ HENAGE ALENUE CELIA ជនជាតិបារាំង ខណៈដែលជនរងគ្រោះកំពុងជិះកង់តាមផ្លូវ។
ជនសង្ស័យទី១-ឈ្មោះ សឿង សីហា អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ ជាអ្នកឆក់ ទី២-ហ៊ីម ភ័ក្ត្រា អាយុ២២ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ជាអ្នកបើកម៉ូតូ។
ក្រោយពីឃាត់ខ្លូនសមត្ថកិច្ចដកហូតបានទូរស័ព្ទដៃ ម៉ាក iPhone4s ១គ្រឿង ម៉ូតូម៉ាកស្កុបពី ១គ្រឿង ជាមធ្យោបាយសម្រាប់ធ្វើសកម្មភាពជិះឆក់។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាង សំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ប៉ូលិស​ឃាត់ខ្លួន​បុរស​២​នាក់ ករណី​ឆក់​ទ្រព្យសម្បត្តិ​ជនបរទេស​នៅ​ក្រុងព្រះសីហនុ ប៉ូលិស​ឃាត់ខ្លួន​បុរស​២​នាក់ ករណី​ឆក់​ទ្រព្យសម្បត្តិ​ជនបរទេស​នៅ​ក្រុងព្រះសីហនុ ប៉ូលិស​ឃាត់ខ្លួន​បុរស​២​នាក់ ករណី​ឆក់​ទ្រព្យសម្បត្តិ​ជនបរទេស​នៅ​ក្រុងព្រះសីហនុ