ព្រះសង្ឃ​មួយ​អង្គ សំរេចចិត្ត​ចង​.​ក សម្លាប់ខ្លួន ព្រោះមានវិបត្តិផ្លូវចិត្ត

(ឧត្ដរមានជ័យ)៖ នៅយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ព្រះសង្ឃមួយអង្គព្រះនាម នៅ ចាន់ថន ព្រះជន្ម ១៤ ព្រះវស្សា គង់នៅវត្តអូរអង្រែ មានវិបត្តិផ្លូវចិត្ត បានធ្វើអត្តឃាតចង.ក រហូតដល់សុគត នៅចំណុចវត្តប្រាសាទសីមា ហៅវត្តអូរអង្រែ ស្ថិតនៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ។


បើតាមការសន្និដ្ឋាន នៅក្នុងករណីអត្តឃាត ដោយចង.កសម្លាប់ព្រះកាយឯងនេះ គឺមូលហេតុ មានវិបត្តិផ្លូវចិត្ត ។


បន្ទាប់ពីបានទទួលព័ត៌មានក្នុងករណីនេះ អធិការនគរបាលស្រុក បានដឹកនាំកម្លាំង ចុះទៅពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ  ឃើញថាជនរងគ្រោះបានសុគតដោយសារករណី ធ្វើអត្តឃាតពិតប្រាកដមែន រួចហើយបានប្រគល់សព ជូនក្រុមគ្រួសារនិងគណៈកម្មការវត្ត រៀបចំធ្វើបុណ្យតាមប្រពៃណី៕

ព្រះសង្ឃ​មួយ​អង្គ សំរេចចិត្ត​ចង​.​ក សម្លាប់ខ្លួន ព្រោះមានវិបត្តិផ្លូវចិត្ត ព្រះសង្ឃ​មួយ​អង្គ សំរេចចិត្ត​ចង​.​ក សម្លាប់ខ្លួន ព្រោះមានវិបត្តិផ្លូវចិត្ត ព្រះសង្ឃ​មួយ​អង្គ សំរេចចិត្ត​ចង​.​ក សម្លាប់ខ្លួន ព្រោះមានវិបត្តិផ្លូវចិត្ត