ជំនន់​ទឹកភ្លៀង​កំពុង​គំរាមកំហែង ខេត្ត​កំពង់ស្ពឺ

(កំពង់ស្ពឺ)៖  នាព្រឹកថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៦ លោករដ្ឋមន្ត្រី បានបញ្ជាឱ្យអ្នកបច្ចេកទេស បើកផ្លូវទឹកពីរបន្ថែមទៀត ដោយទី១ បើកបន្ថែមនូវទ្វារទឹកប្រឡាយមេរលាំងជ្រៃខាងជើង ដែលនៅផ្នែកក្រោមទំនប់បង្ហៀរអូរក្រាំងអំបិល ដើម្បីបញ្ជូនទឹកទៅបែងចែក តាមប្រឡាយនានា ក្នុងភូមិសាស្ត្រឃុំដំណាក់អំពិល សំរោងលើ និងឃុំឆក់ឈើនាង រួចបន្តធ្លាក់តាមអូរធម្មជាតិឆ្ពោះទៅកាន់ បឹងតាមោក រាជធានីភ្នំពេញ និងទី២ បើកបន្ថែមនូវទ្វារទឹកប្រឡាយមេតាហោ ដើម្បីបញ្ជូនទឹកតាមប្រឡាយមេនេះ ទៅបែងចែកតាមប្រឡាយរងនានា ក្នុងភូមិសាស្ត្រឃុំលំហាច ព្រៃពួច និងឃុំត្រាំម្កាក់ រួចបន្តធ្លាក់ទៅស្ទឺងព្រែកត្នោត ។

ដោយឡែក ចំពោះស្ថានភាពជំនន់ នៅអាងទឹកតាសាល លោករដ្ឋមន្ត្រី បានបញ្ជាឱ្យបើកបន្ថែមទ្វារទឹក ដើម្បីទំលាក់ទឹកមកស្ទឺងព្រែកត្នោត ហូរទៅកាន់ទំនប់៧មករា (កំពង់ទួល) និងបន្តចែកចាយទៅតាមព្រែកហូរ ព្រែកកំពឹស ស្ទឺងតូច និងប្រឡាយ៧៨ ដែលទើបនឹងសាងសង់រួច មួយផ្នែក និងមួយផ្នែកទៀត ដើម្បីទំលាក់ទឹកមកតាមប្រឡាយមេរលាំងជ្រៃខាងត្បូង ហូរតាមប្រឡាយដីក្រហម ធ្លាក់ទៅស្ទឹងតូច និងបន្តទៅកាន់ទន្លេបាទី ។
ចំពោះជំនន់នៅអាងទឹកក្រាំងពន្លៃ ក៏ត្រូវបានលោករដ្ឋមន្ត្រី បញ្ជាឱ្យបើកទ្វារទឹកបន្ថែម ដើម្បីទំលាក់ទឹកតាមស្ទឺងក្រាំងពន្លៃ ចូលទៅទំនប់យុទ្ធសាស្ត្រ និងបន្តបែងចែកតាមស្ទឺង ប្រឡាយនានា ឱ្យហូរធ្លាក់ទៅផ្នែកខាងក្រោមផ្លូវជាតិលេខ៥ ៕

ជំនន់​ទឹកភ្លៀង​កំពុង​គំរាមកំហែង ខេត្ត​កំពង់ស្ពឺ ជំនន់​ទឹកភ្លៀង​កំពុង​គំរាមកំហែង ខេត្ត​កំពង់ស្ពឺ ជំនន់​ទឹកភ្លៀង​កំពុង​គំរាមកំហែង ខេត្ត​កំពង់ស្ពឺ