ទូរសព្ទ​ Nokia ជំនាន់​ចុង​ក្រោយ​ លេច​លក្ខណៈសម្បត្តិ​កាន់​តែ​ច្បាស់​ហើយ

ពាក្យ​ចចាមអារ៉ាម​កន្លង​មក​ បាន​ផ្សាយ​ថា​ Nokia នឹង​ប្រឡូក​ចូល​ទីផ្សារ​ទូរសព្ទ​នៅ​ត្រី​មាស​ទី​ ៤ ឆ្នាំ​ ២០១៦ ជា​​ពេលដែល​កុងត្រា​ជា​មួយ​​ក្រុមហ៊ុន​ Microsoft បាន​ដល់​ទី​បញ្ចប់។

 

ទូរសព្ទ​ Nokia ជំនាន់​ចុង​ក្រោយ​ លេច​លក្ខណៈសម្បត្តិ​កាន់​តែ​ច្បាស់​ហើយរូបភាព​របស់ D1C ដែល​ចែកចាយកន្លងមក

 

បើ​តាម​ពាក្យ​ចចាមអារ៉ាម​ថ្មីៗ​នេះ​ដែរ ​បាន​បង្ហាញ​ថា​កូនអុក​ដែល​ Nokia នឹង​បញ្ចេញ​ដើម្បី​ដណ្ដើម​យក​ទីផ្សារ​នោះ ​គឺ​ជា​ទូរសព្ទ​ម៉ូដែល​ D1C ហើយ​នៅ​ថ្ងៃ​នេះ​ ក្រុម​ការងារ​​តេស្ត​សមត្ថភាព​ទូរសព្ទ​ AnTuTu បាន​បញ្ចេញ​រូបភាព​មួយ​​សន្លឹក បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​របស់​ D1C។

 

ទូរសព្ទ​ Nokia ជំនាន់​ចុង​ក្រោយ​ លេច​លក្ខណៈសម្បត្តិ​កាន់​តែ​ច្បាស់​ហើយ

 

​​​ផ្អែក​តាម​រូបភាព​បញ្ជាក់​បាន​ថា ​​ទូរសព្ទ​ D1C មាន​បំពាក់​បន្ទះ​ Chip Snapdragon 430 SoC ដែល​មាន​ CPU ចំនួន​ ៨ គ្រាប់​ និង GPU ប្រភេទ​ Adreno 505។ ចំពោះ​អេក្រង់​វិញ​ត្បិត​ថា ​មិន​ទាន់​ច្បាស់​ពី​ទំហំ​ ប៉ុន្តែ​ដឹង​ថា ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 1080×1920។ RAM ទំហំ​ 3 GB មាន​បំពាក់​មក​ជា​មួយ​នឹង​អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ​ 32 GB។

 

កាមេរ៉ា​ផ្នែក​ខាង​ក្រោយ​មាន​កម្រិត​ 13 MP ហើយ​កាមេរ៉ា​ខាង​មុខ​ដែល​ជា​ទី​ពេញ​និយម​សម្រាប់​ Selfie មាន​កម្រិត​ 8 MP។ មិន​តែ​ប៉ុណ្ណោះ​ D1C នឹង​មាន​ដំឡើង​មក​ស្រាប់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Nougat 7.0៕

ចុច​អាន៖ ច្បាស់ហើយ Nokia​ ​នឹង​បញ្ចេញ​ស្មាតហ្វូន​ប្រើ​ ​Android​ ​ដំបូងនៅ​ចុង​ឆ្នាំ​ ​២០១៦​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​
​​​​​​​​