ហ្វាំងឡង់​ចុះ​កិច្ច​ព្រមព្រៀង​យោធា​នឹង​អាមេរិក​ភ្លាម ក្រោយ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ហោះ​ក្រវែល​

យន្តហោះចម្បាំងរបស់ប្រទេស Finland ២គ្រឿង ត្រូវគេបញ្ចេញទៅភ្លាម ក្រោយប្រទះឃើញមានយន្តហោះចម្បាំងរុស្ស៊ី២គ្រឿង ហោះក្រវែលមកក្បែរព្រំដែនរបស់ខ្លួន នៅក្នុងឈូងសមុទ្រហ្វាំងឡង់ (Gulf of Finland) ក្រោយមកបានបន្តិច Finland ចុះកិច្ចព្រមព្រៀងជាមួយអាមេរិកភ្លាម ។

ហ្វាំងឡង់​ចុះ​កិច្ច​ព្រមព្រៀង​យោធា​នឹង​អាមេរិក​ភ្លាម ក្រោយ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ហោះ​ក្រវែល​

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ យន្តហោះចម្បាំងរុស្ស៊ី Su-27 មួយគ្រឿង ត្រូវគេប្រទះឃើញនៅក្នុងឈូងសមុទ្រហ្វាំងឡង់ ហើយមុននោះ ក៏មានយន្តហោះដ៏គួរឲ្យសង្ស័យមួយរបស់រុស្ស៊ី ស្ថិតនៅក្នុងតំបន់នោះដូចគ្នា តែខាងភាគីរុស្ស៊ីវិញបានបញ្ជាក់ថា គេមិនបានបំពានដែនអាកាសហ្វាំងឡង់ទេ ។

រុស្ស៊ីអះអាងថា វាគ្រាន់ជាការហាត់សមយោធា លើដែនទឹកអព្យាក្រឹតប៉ុណ្ណោះ (Neutral waters) ហើយក៏គ្មានយន្តហោះណាហោះខុសផ្លូវដែលបានគ្រោងទុកដែរ ។ ប៉ុន្មានម៉ោងក្រោយហេតុការណ៍នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វាំងឡង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការផ្នែកការពារជាមួយអាមេរិកភ្លាម ។

សូមរម្លឹកថា ហ្វាំងឡង់មិនមែនជាសមាជិកអង្គការ NATO ដែលកំពុងប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ីទេ គ្រាន់តែប្រទេសនេះ មានទំនាក់ទំនងល្អជាមួយអង្គការនេះប៉ុណ្ណោះ ។ ដោយឡែករុស្ស៊ីវិញ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះការបញ្ជូនទ័ពរបស់អង្គការ NATO ទៅកាន់ប្រទេស៣នៅក្នុងតំបន់បាល់ទិក ជាប់ព្រំដែនរុស្ស៊ី ក្នុងនោះមាន Estonia, Latvia និង Lithuania ដោយប្រទេសទាំងនេះ សុទ្ធតែបានបែកចេញពីសហភាពសូវៀត នៅឆ្នាំ១៩៩១ ហើយចូលជាសមាជិក NATO នៅឆ្នាំ២០០៤ ៕
ហ្វាំងឡង់​ចុះ​កិច្ច​ព្រមព្រៀង​យោធា​នឹង​អាមេរិក​ភ្លាម ក្រោយ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ហោះ​ក្រវែល​

ហ្វាំងឡង់​ចុះ​កិច្ច​ព្រមព្រៀង​យោធា​នឹង​អាមេរិក​ភ្លាម ក្រោយ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ហោះ​ក្រវែល​

ប្រភព៖ BBC, kqube

  • ហ្វាំងឡង់​ចុះ​កិច្ច​ព្រមព្រៀង​យោធា​នឹង​អាមេរិក​ភ្លាម ក្រោយ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ហោះ​ក្រវែល​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: