ភ្នំ​ភ្លើង Aso របស់​ជប៉ុន ផ្ទុះ​ឡើង​​នៅថ្ងៃនេះ និង​ជះ​កម្អែល​ឡើង​​លើ​អាកាស​​រាប់​ពាន់​ម៉ែត្រ

(តូក្យូ)៖ ភ្នំភ្លើង Aso ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន បានផ្ទុះឡើងនៅថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០១៦ នេះ និងបានជះកម្អែលផេះឡើង លើផ្ទៃមេឃរាប់ពាន់ម៉ែត្រ ហើយនេះជាការផ្ទុះ ដ៏កក្រើកមួយនៅជប៉ុន ដែលត្រូវបានចាត់ទុកជាប្រទេស ដែលមានភ្នំភ្លើងសកម្មដ៏ច្រើនលើលោក។ នេះបើតាមការ Channel News Asia ចេញផ្សាយនៅមុននេះបន្តិច។

ភ្នំ​ភ្លើង Aso របស់​ជប៉ុន ផ្ទុះ​ឡើង​​នៅថ្ងៃនេះ និង​ជះ​កម្អែល​ឡើង​​លើ​អាកាស​​រាប់​ពាន់​ម៉ែត្រ

ទីភ្នាក់ងារភូមិសាស្ត្រជប៉ុន បានធ្វើការក្រើនរំឭកពីហានិភ័យ របស់ភ្នំភ្លើង Aso នេះក្នុងកម្រិតគ្រោះថ្នាក់ លំដាប់ទី៣ (បង្គួរ) ដែលវាបានផ្ទុះឡើងនៅវេលាម៉ោង ១៖៥៦នាទីទៀបភ្លឺថ្ងៃសៅរ៍នេះ ម៉ោងនៅទីក្រុង តូក្យូ ខណៈតំបន់នៅជុំវិញភ្នំភ្លើង ៣០គីឡូម៉ែត្រ ជាពិសេសភាគឦសាននៃភ្នំភ្លើង អាចនឹងទទួលរងគ្រោះ ដោយសារតែកម្អែលផេះ បោកបក់ខ្លាំងទៅគ្របដណ្តប់ នៅទីនោះ។

គួរបញ្ជាក់ថា ភ្នំភ្លើង Aso មានកម្ពស់ ១,៥៩២ម៉ែត្រ ស្ថិតនៅលើកោះ Kyushu ហើយក៏ជាទីកន្លែង កម្សាន្តដ៏ពេញនិយមមួយផងដែរ។ ភ្នំភ្លើងនេះបានផ្ទុះឡើងវិញ កាលពីខែកញ្ញា ឆ្នាំ២០១៥ ក្រោយពីបានសម្រាក យ៉ាងស្ងប់ស្ងៀមអស់១៩ឆ្នាំ។ កាលពីខែកញ្ញា ឆ្នាំ២០១៤ ភ្នំភ្លើង Ontake ស្ថិតនៅក្នុងខេត្ត Nagano បានផ្ទុះឡើង និងឆក់យកជីវិតអ្នកឡើងភ្នំ ៩០នាក់៕

ប្រភព ៖ khmertalking

  • ភ្នំ​ភ្លើង Aso របស់​ជប៉ុន ផ្ទុះ​ឡើង​​នៅថ្ងៃនេះ និង​ជះ​កម្អែល​ឡើង​​លើ​អាកាស​​រាប់​ពាន់​ម៉ែត្រ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: