ព្រៃ​ផ្សៃ​មែន ! ​រំលោភ​កូន​របស់​មិ​ត្ត​ស្រី ​ទើប​មាន​អាយុ​១០​ខែ​ស្លាប់ យ៉ាង​អណោច​អធ័ម

(បរទេស)៖ ក្មេងស្រីអាយុ១០ខែម្នាក់ បានបាត់បង់ជីវិតគួរឲ្យអណោចអធ័ម បន្ទាប់ពីត្រូវបុរសម្នាក់ ដែលត្រូវជាមិត្តប្រុសរបស់ម្តាយរំលោភ សេពសន្ថវៈហើយប៉ូលិសរកឃើញ ស្នាមឈាម និងសាកសពក្មេងដេកស្លាប់ នៅលើឥដ្ឋក្នុងផ្ទះមើល ទៅគួរឲ្យសង្វេគ។

ហេតុការណ៍នេះកើតឡើង នៅរដ្ឋ West Virginia តុលាការចាត់ទុកថា នេះជាករណីដ៏ធ្ងន់ធ្ងរមួយ ដែលជនបង្កហេតុប្រព្រឹត្ត ចំពោះអនីតិជនជាកុមារតូចយ៉ាងព្រៃផ្សៃ ដោយសំអាងលើអាយុរបស់ក្មេងស្រី រងគ្រោះទើបតែ១០ខែ មិនទាន់មួយឆ្នាំ នៅឡើយផង។

ព្រៃ​ផ្សៃ​មែន ! ​រំលោភ​កូន​របស់​មិ​ត្ត​ស្រី ​ទើប​មាន​អាយុ​១០​ខែ​ស្លាប់ យ៉ាង​អណោច​អធ័ម

Benjamin Taylor អាយុ៣២ឆ្នាំត្រូវសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈ និងឃាតកម្ម បន្ទាប់ពីមានភស្តុតាង គ្រប់គ្រាន់ បញ្ជាក់ ពីទង្វើរបស់គេ ដែលប្រព្រឹត្តឃោរឃៅ លើក្មេងស្រីរងគ្រោះនៅក្នុងផ្ទះ របស់មិត្តស្រីដែលជាម្តាយក្មេងហើយរឿងនេះ ដឹងដល់ប៉ូលិសដោយសារ តែម្តាយក្មេងស្រីរាយការណ៍ ប្រាប់ពេលដែលនាងឃើញកូនដេកស្តូកស្តឹង នៅក្នុងផ្ទះដែលប្រឡាក់ទៅដោយឈាម ។

ព្រៃ​ផ្សៃ​មែន ! ​រំលោភ​កូន​របស់​មិ​ត្ត​ស្រី ​ទើប​មាន​អាយុ​១០​ខែ​ស្លាប់ យ៉ាង​អណោច​អធ័ម

ដំបូង Taylor បដិសេធរាល់ការចោទប្រកាន់ថា រូបគេមិនបានប្រព្រឹត្តអ្វីទៅ លើក្មេងស្រី Emmaleigh រហូតដល់ស្លាប់បែបនេះទេ ប៉ុន្តែក្រោយមកគេមិនអាចប្រកែកបាន នៅពេលភស្តុតាងមានគ្រប់គ្រាន់ ដើម្បីព្រះរាជអាជ្ញាអាចធ្វើការចោទប្រកាន់។ ក្រុមគ្រួសារក្មេងស្រីរងគ្រោះ មិនទទួលយកសំណូមពរណាមួយ ពីខាងជនបង្កហេតុទេ ហើយតុលាការបានកាត់ទោស ជននេះឲ្យជាប់ពន្ធនាគារ តែក្រោយមកក៏សម្រេចឲ្យនៅក្រៅឃុំ បានដោយតម្រូវឲ្យបង់ប្រាក់ធានាខ្លួនចំនួន ២លានដុល្លារ៕

ប្រភព ៖ khmertalking

  • ព្រៃ​ផ្សៃ​មែន ! ​រំលោភ​កូន​របស់​មិ​ត្ត​ស្រី ​ទើប​មាន​អាយុ​១០​ខែ​ស្លាប់ យ៉ាង​អណោច​អធ័ម已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: