កូរ៉េ​ខាង​ជើង៖ «មាន​ការ​ចល័ត​យន្ត​ហោះ ​ទម្លាក់​គ្រាប់​បែក​អាមេរិក B-1B ដ៏​មាន​អនុភាព នៅ​ក្បែរ​ឧបទ្វីប​កូរ៉េ ទៀត​ហើយ»

កូរ៉េ​ខាង​ជើង៖ «មាន​ការ​ចល័ត​យន្ត​ហោះ ​ទម្លាក់​គ្រាប់​បែក​អាមេរិក B-1B ដ៏​មាន​អនុភាព នៅ​ក្បែរ​ឧបទ្វីប​កូរ៉េ ទៀត​ហើយ»

(សេអ៊ូល)៖ យោងតាមសេចក្តីរាយការណ៍មួយ របស់កូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា យន្តហោះ B-1B របស់អាមេរិក ដែលមានសមត្ថភាពក្នុងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ បានធ្វើការ ហោះហើរនៅក្បែរឧបទ្វីបកូរ៉េ សាជាថ្មីម្តងទៀត បន្ទាប់ពីបានបង្ហាញវត្តមានរបស់ខ្លួន នៅលើដែនអាកាស របស់ប្រទេស កូរ៉េខាងត្បូង ចំនួនពីរលើករួចមកហើយនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០១៦។

ស្ថានីយវិទ្យុ Pyongyang Broadcasting របស់កូរ៉េខាងជើងបានធ្វើការផ្សព្វផ្សាយថា «ពួកចក្រពត្តិនិយម អាមេរិក បានចល័តយន្តហោះយុទ្ធសាស្រ្ត B-1B ដែលមានសមត្ថភាពទម្លាក់គ្រាប់បែក ពីមូលដ្ឋាន ទ័ពជើងអាកាស Andersen ស្ថិតនៅលើកោះហ្គាំ ទៅកាន់ដែនអាកាសក្បែរឧបទ្វីបកូរ៉េ នៅថ្ងៃសុក្រ ម្សិលមិញនេះ ដោយបាននាំយកមកជាមួយ នូវការគំរាមកំហែងផ្នែកយោធាផងដែរ»។

ស្ថានីយវិទ្យុដដែលបានបន្តថា «ទង្វើដ៏ឆោតល្ងង់របស់ពួក ចក្រពត្តិនិយមអាមេរិក ក្នុងការព្យាយាម រៀបចំបើកការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ មកលើកូរ៉េខាងជើង គឺបានឈានដល់ដំណាក់កាល ដែលមិនអាចមើលរំលងបានទៀតនោះឡើយ»។ ដោយឡែក កូរ៉េខាងត្បូងបានធ្វើការអះអាងដែលជា ការឆ្លើយតបទៅ នឹងសេចក្តីរាយការណ៍ខាងលើនេះថា ខ្លួនមិនបានទទួលព័ត៌មានណាមួយ ពីសម្ព័ន្ធមិត្តអាមេរិក អំពីការចល័តយន្តហោះទម្លាក់គ្រាប់បែក B-1B នេះឡើយ។

គួរបញ្ជាក់ថា អាមេរិកបានធ្វើការហោះហើរជាផ្លូវការ នូវយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរបស់ខ្លួន នៅលើទឹកដីកូរ៉េខាងត្បូង ចំនួនតែពីរលើកប៉ុណ្ណោះ កាលពីខែកញ្ញាកន្លងទៅនេះ ដើម្បីបង្ហាញពី កម្លាំងយោធា ក្នុងគោលបំណងបង្ហាញសាច់ដុំដាក់កូរ៉េខាងជើង បន្ទាប់ពីការធ្វើតេស្តនុយក្លេអ៊ែរ លើកទីប្រាំរបស់ប្រទេសកុម្មុយនិស្ត មួយនេះ៕

ប្រភព ៖ khmertalking

  • កូរ៉េ​ខាង​ជើង៖ «មាន​ការ​ចល័ត​យន្ត​ហោះ ​ទម្លាក់​គ្រាប់​បែក​អាមេរិក B-1B ដ៏​មាន​អនុភាព នៅ​ក្បែរ​ឧបទ្វីប​កូរ៉េ ទៀត​ហើយ»已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: