អាមេរិក ចោទ រុស្ស៊ី ថាកំពុងវាយលុកតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីបង្កជាការរាំងស្ទះ ដល់ការបោះឆ្នោតប្រធានាធិបតី

អាមេរិក ចោទ រុស្ស៊ី ថាកំពុងវាយលុកតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីបង្កជាការរាំងស្ទះ ដល់ការបោះឆ្នោតប្រធានាធិបតី

(វ៉ាស៊ីនតោន)៖ មន្រ្តីអាមេរិកមួយរូបបានធ្វើការចោទប្រកាន់ រដ្ឋាភិបាលរុស្ស៊ីថា បានដឹកនាំការ វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត ក្នុងគោលបំណងបន្ទុចបង្អាក់ដំណើរការ នៃការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅ នាខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០១៦។

ការថ្លែងចោទប្រកាន់ខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីទំនាក់ទំនងរវាង អាមេរិក និង រុស្ស៊ី មានការប្រេះស្រាំ ដោយសារតែមិនអាចបញ្ចប់អំពើហិង្សា នៅក្នុងប្រទេសស៊ីរីបាន។ ជាមួយគ្នានេះដែរ វាគឺការចោទប្រកាន់ជាផ្លូវការមួយរបស់ទីក្រុងវ៉ាស៊ីនតោន មកលើទីក្រុងមូស្គូ នៅក្នុងជម្លោះនៃការ វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត ខណៈអ្នកវិភាគជាច្រើនបានអះអាងថា ការ Hack នេះ ទំនងពិតជាត្រូវបានធ្វើឡើងដោយ រុស្ស៊ី ប្រាកដមែន។

ជាមួយគ្នានេះដែរ មន្រ្តីរដ្ឋបាលអាមេរិកបានបញ្ជាក់ឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន នឹងធ្វើការឆ្លើយតប ទៅរុស្ស៊ីវិញចំពោះការវាយប្រហារនេះ ប៉ុន្តែអាមេរិកមិនបានផ្តលព័ត៌មានលម្អិតអ្វីនោះទេ ដោយបាន ត្រឹមថ្លែងយ៉ាងខ្លីថា «យើងនឹងធ្វើសកម្មភាពដើម្បីការពារ ផលប្រយោជន៍របស់ពួកយើង ដោយរួមបញ្ចូល ប្រព័ន្ធទាក់ទងលើបណ្តាញអ៊ីនធឺណែតផងដែរ ហើយយើងនឹងធ្វើយ៉ាងដូច្នោះ នៅតាមពេលវេលា និងកន្លែងដែលយើងជ្រើសរើស»

គួរបញ្ជាក់ថា អាមេរិកធ្លាប់បានអះអាងថា រាល់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែតមកលើគ្រិះស្ថានសំខាន់ៗរបស់ខ្លួន នឹងប្រទេសដែលប្រព្រឹត្តនោះនឹងទទួលបានទៅវិញ នៅក្នុងទម្រង់ជាការដាក់ទណ្ឌកម្មផ្នែកការទូតឬសេដ្ឋកិច្ច ឬមួយក៏អាចទទួលរងការវាយប្រហារ តាមរយៈប្រព័ន្ធអ៊ីនធឺណែតតបតទៅវិញផងដែរ៕

ប្រភព ៖ freshnewsasia

  • អាមេរិក ចោទ រុស្ស៊ី ថាកំពុងវាយលុកតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីបង្កជាការរាំងស្ទះ ដល់ការបោះឆ្នោតប្រធានាធិបតី已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: