Tiger Woods នឹង​វិល​ចូល​ប្រកួត​កូនគោល​វិញ ក្រោយ​ព្យាបាល​របួស​ជាង​១៤​ខែ

អតីត​អ្នក​វាយ​កូន​គោល​ លេខ​១​ពិភពលោក Tiger Woods នឹង​ត្រឡប់​ទៅ​កាន់​ការ​ប្រកួត​វិញ​ក្នុង​កម្មវិធី Safeway Open នៅ​រដ្ឋ California សប្ដាហ៍​ក្រោយ​ បន្ទាប់​ពី​បាត់​មុខ​តាំង​ពី ខែ​សីហា ឆ្នាំ​២០១៥​មក។

 

Tiger Woods នឹង​វិល​ចូល​ប្រកួត​កូនគោល​វិញ ក្រោយ​ព្យាបាល​របួស​ជាង​១៤​ខែ  Tiger Woods

 

ជើង​ឯក​កម្មវិធី​ធំៗ​១៤​សម័យ​កាល​ ​វ័យ​៤០​ឆ្នាំ​រូប​នេះ​ ធ្លាប់​ទទួល​ការ​វះកាត់​ខ្នង​២​ដង អំឡុង​ពេល​លោក​សម្រាក​ពី​កីឡាវាយ​កូន​គោល​មួយ​រយៈ។

 

កាល​ពី​ខែ​មុន​ Woods ដែល​បច្ចុប្បន្ន​ឈរ​ចំណាត់ថ្នាក់​លេខ ៧៦៧​ពិភពលោក បាន​និយាយ​ថា ​ខ្លួន​គ្រោង​វិល​ទៅ​ប្រកួត​វិញ​ ក្នុង​កម្មវិធី Safeway Open ពី​ថ្ងៃ​​១៣ ដល់​១៦​ខែ​តុលា តែ​ត្រូវ​អាស្រ័យ​លើ​ស្ថានភាព​របួស​ ថា​តើ​អំណោយ​ផល​អាច​លេង​បាន​​ ឬ​ក៏​អត់៕

 

Tiger Woods នឹង​វិល​ចូល​ប្រកួត​កូនគោល​វិញ ក្រោយ​ព្យាបាល​របួស​ជាង​១៤​ខែ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC