លឿន​ឡើង! សាមុរ៉ៃ និង Smart កំពុង​ផ្ដល់​រង្វាន់ iPhone 6 (128GB) រាល់​ថ្ងៃ

កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ​នេះ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (កូកា-កូឡា) សហការ​ជាមួយ​ក្រុមហ៊ុន​ Smart បាន​ផ្សាយ​បន្ត​ផ្ទាល់​កម្មវិធី​ផ្ដល់​រង្វាន់ iPhone 6 (128GB) ជូន​ដល់​ដល់​អតិថិជន​ចំនួន ៤ រូប​ក្នុង​សប្ដាហ៍​ទី​១ នៃ​កម្មវិធី “ឈ្នះ​រាល់​ថ្ងៃ​ជាមួយ​សាមុរ៉ៃ និង Smart” ដែល​ជា​កម្មវិធី​ឈ្នះ​រង្វាន់​ទ្វេ​ដង​រាល់​ថ្ងៃ​ដ៏​កក្រើក​មិន​ធ្លាប់​មាន​សម្រាប់​អតិថិជន​ខ្លួន​នៅ​កម្ពុជា។

 

លឿន​ឡើង! សាមុរ៉ៃ និង Smart កំពុង​ផ្ដល់​រង្វាន់ iPhone 6 (128GB) រាល់​ថ្ងៃ

 

កម្មវិធី “ឈ្នះ​រាល់​ថ្ងៃ​ជាមួយ សាមុរ៉ៃ និង Smart” ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១ តុលា រហូត​ដល់​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៦ នេះ នឹង​ផ្ដល់​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដល់​អតិថិជន​ដែល​បាន​គាំទ្រ​ភេសជ្ជៈ​សាមុរ៉ៃ ក្នុង​នោះ​រង្វាន់​រួម​មាន ភេសជ្ជៈ​សាមុរ៉ៃ​ដប​ប្លាស្ទិក ឬ​កំប៉ុង កាត​បញ្ចូល​ទូរសព្ទ​សម្រាប់​ប្រព័ន្ធ Smart ចាប់​ពី ០,៥ ដុល្លារ ដល់ ៥ ដុល្លារ និង​រង្វាន់​ធំ iPhone 6 (128GB) ចំនួន ៦០ រង្វាន់​ដែល​អតិថិជន​អាច​ឈ្នះ​រៀង​រាល់​ថ្ងៃ។

 

អតិថិជន​អាច​ចូលរួម​ផ្សង​សំណាង​តាម​វិធី​ងាយៗ ដោយ​គ្រាន់​តែ​ទិញ​ផលិត​ផល​សាមុរ៉ៃ ពិនិត្យ​មើល​លេខ​កូដ​ក្រោម​គម្រប​ដប ឬ​ក្រវិល​កំប៉ុង រួច​ផ្ញើ​លេខ​កូដ​នោះ​ទៅ​លេខ 070 200 000 ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ទ្វេ​ដង។

 

តាម​រយៈ​កម្មវិធី​នេះ អតិថិជន​ទាំង​អស់​មិន​ត្រឹម​តែ​ទទួល​បាន​រសជាតិ​ដ៏​ឆ្ងាញ់​របស់​ភេសជ្ជៈ​សាមុរ៉ៃ ប៉ុណ្ណោះ​ទេ ថែម​ទាំង​អស់​កង្វល់​ពី​រឿង​បញ្ចូល​លុយ​ទូរសព្ទ​ទៀត​ផង។ សម្រាប់​អតិថិជន​ Smart កាត​បញ្ចូល​លុយ​ទូរសព្ទ​អាច​ប្រើ​បាន​សម្រាប់​និយាយ​ទូរសព្ទ ផ្ញើ​សារ​ក្នុង​ប្រព័ន្ធ និង​លេង​អ៊ីនធឺណិត។ លើស​ពី​នេះ តាម​រយៈ​លេខ​កូដ​ដែល​បាន​ផ្ញើ​ទៅ​លេខ 070 200 000 អតិថិជន​ក៏​នៅ​មាន​ឱកាស​ចូល​រួម​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ឈ្នះ​ការ​ចាប់​រង្វាន់​ទូរសព្ទ iPhone 6 (128GB) រាល់​ថ្ងៃ​ទៀត​ផង។

 

លឿន​ឡើង! សាមុរ៉ៃ និង Smart កំពុង​ផ្ដល់​រង្វាន់ iPhone 6 (128GB) រាល់​ថ្ងៃ

 

កម្មវិធី​ពិសេស​នេះ​នឹង​បន្ត​ចាប់​រង្វាន់ iPhone 6 (128GB) ជា​រៀង​រាល់​ថ្ងៃ សរុប​មាន​ចំនួន ៦០ គ្រឿង រហូត​ដល់​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៦ ខណៈ​ដែល​លេខ​ទូរសព្ទ​អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​នៅ​លើ​ផេក​ហ្វេសប៊ុក​របស់​ Smart និង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ចែក​រង្វាន់​ជា​រៀង​រាល់​ថ្ងៃ​សុក្រ នៅ​ផេក​ហ្វេសប៊ុក​របស់ Smart និង Sabay។

 

អូ! កម្មវិធី​នេះ​ផ្ដល់​ជូន​សម្រាប់​អតិថិជន​គ្រប់​ប្រព័ន្ធ​ទូរសព្ទ។ រួសរាន់​ឡើង! ញ៉ាំ​ភេសជ្ជៈ​សាម៉ុរៃ កាន់​តែ​ច្រើន មាន​ឱកាស​ឈ្នះ​រង្វាន់​កាន់​តែ​ច្រើន។សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់​ទង​លេខ 1-800-20-2222 ឬ 070 200 000 ។

 

ខាង​ក្រោម​នេះ ​ជា​ឈ្មោះ​អតិថិជន​ទាំង ៤ រូប​ដែល​បាន​ឈ្នះ​ iPhone 6 ក្នុង​សប្ដាហ៍​ទី​១៖
១. លោក តេក សុខហេង
២. លោក លឹម សុភក្តិ
៣. កញ្ញា មុនី សុច្ចតា
៤. លោក សុខ ដេវិត

 

លឿន​ឡើង! សាមុរ៉ៃ និង Smart កំពុង​ផ្ដល់​រង្វាន់ iPhone 6 (128GB) រាល់​ថ្ងៃ

 

អត្ថបទ៖ ពាណិជ្ជកម្ម