មហាជន រីករាយចំពោះការបើកសាខាថី្ម បឹងត្របែក របស់ហាងនំ Big Apple Donuts & Coffee

ភ្នំពេញ៖ នាព្រឹកព្រលឹមថ្ងៃទី ០៨ តុលា គេឃើញមានមនុស្សជាហូហែរ ធ្វើដំណើរប្រកប ដោយ ភាពរីករាយមកកាន់ហាងនំមួយ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ជិតការិយាល័យ Smart ដែលហាងនំមួយនោះ ត្រូវបានគេស្គាល់ជាទូទៅថា ជាហាងនំដូណាត់ដ៍ពេញ និយមមួយនៅកម្ពុជា មានឈ្មោះថា Big Apple Donuts & Coffee ។

មនុស្សជាង២០០ នាក់ដែលមកប្រជុំគ្នានៅមុខហាងនំដូណាត់មួយនេះ គឺក្នុងគោល បំណងចូលរួមក្នុងព្រឹត្តិការណ៍បើកសាខាថ្មី សាខាបឹងត្របែករបស់ ហាងនំ Big Apple Donuts & Coffee។យុវតី ដាវី ចន្ទ័ បានសំដែងមតិប្រកបដោយទឹកមុខញញឹមថា “ខ្ញុំមកទីនេះ ជាមួយ មិត្តភក្តិរបស់ខ្ញុំ ដើម្បីចង់ភ្លក់នំដូណាត់ ដែលគេល្បីថាឆ្ងាញ់ ហើយក៍ចូលរួម កម្មវិធី សប្បាយៗផ្សេងទៀត នៃការបើកសម្ពោធសាខាថ្មីរបស់ហាងនំ Big Apple”។

ក្នុងព្រឹត្តិការនោះដែរ Big Apple Donuts & Coffee បានរៀបចំផ្តល់ នំដូណាត់ ប្រអប់៦ ដល់អ្នក ចូលរួម ១០០នាក់ដំបូងម្នាក់មួយប្រអប់ដោយឥតគិតថ្លៃ ហើយក៍បាននំាយក ការប្រគំតន្រ្តី ពីតារាចម្រៀងពេញនិយម កញ្ញាNikki Nikki ផងដែរ។ ហើយអ្វីដែលពិសេស ជាងនេះទៅទៀត ដើម្បីអបអរការសម្ពោធសាខាបឹងត្របែកនេះ ហាងនំ Big Apple Donuts & Coffee មានកម្មវិធី លក់ជូន ពិសេស ទិញ២ថែម១ (Buy-2-Get-1 Free)សម្រាប់រយះពេលមួយអាទិត្យពេញ គឺចាប់ពីថ្ងៃទី ០៨ ដល់ ១៤ តុលា ២០១៦ សម្រាប់តែសាខាថ្មីមួយនេះ។

យុវជនម្នាក់ទៀត ឈ្មោះ បញ្ញា សុវត្ថិបាននិយាយថា “ខ្ញុំពិតជារីករាយដែលBig Apple Donuts & Coffee បានសម្រេចចិត្តបើកហាងថ្មី នៅម្តុំបឹងត្របែកនេះ ព្រោះវានៅជិតផ្ទះខ្ញុំ មិនចាំបាច់ធ្វើដំណើរ ទៅទិញនំដូណាត់ឆ្ងាយដូចមុនទៀតទេ”។

លោក តេជ សំបូរ អគ្គនាយកហាងនំBig Apple Donuts & Coffee បានមានប្រសាសន៍ថា “មុនពេលដែលយើងបើកសាខាបឹងត្របែកនេះ មានអតិថិជនជា ច្រើន បានស្នើរសុំអោយ មានសាខាហាងនំដូណាត់របស់យើងនៅតំបន់នោះ ហើយក្រោយពីក្រុមការងារ របស់ យើងបានសិក្សាពីទីតាំងក្នុងតំបន់រួចរាល់ហើយ យើងក៍សម្រចចិត្ត ធ្វើការរៀប ចំបើកសាខាថ្មីនៅ ទីនោះឡើង។” 

សាខាបឹងត្របែកនេះ ត្រូវបានសាងសង នឹងតុបតែងប្រកបដោយភាពទាក់ទាញ និងផាកសុខភាព ដែលមានលំអរដោយដើមឈើស្រស់ សាកសមសម្រាប់អ្នក ដែលស្រលាញ់និងចូលចិត្តធម្មជាតិ ផ្តល់ភាពងាយស្រួលបន្ថែម ដល់គ្រប់អតិថិជន ដែលមានបំណង ចូលទិញ និងអង្គុយញ៉ាំ នៅខាងក្នុងនោះ។

គួរបញ្ជាក់ថា សាខាបឹងត្របែកនេះ គឺជាសាខាទី ៥ របស់ហាងនំBig Apple Donuts & Coffee នៅទីក្រុងភ្នំពេញ គិតចាប់ពីការបើកសាខាដំបូង កាលពីដើមឆ្នាំ២០១៥មក។

លោកតេជ សំបូរ បានបន្ថែមទៀតថា “យើងសូមអរគុណដល់អតិថិជន ទាំងអស់ ដែលតែង តែនិយមចូលចិត្តផលិតផលផ្សេងៗរបស់ហាងនំ Big Apple Donuts & Coffee ជាពិសេស នំដូណាត់ ហើយនៅថ្ងៃខាងមុខ ហាងនំរបស់យើងនឹងបង្កើតអោយមាននំដូណាត់ រសជាតិឆ្ងាញ់ៗបន្ថែម ទៀត ព្រមទាំងគិតគូរក្នុងការពង្រីកសាខាថ្មីអោយបានគ្រប់គ្រាន់ ទៅតាមតម្រូវការ របស់ អតិថិជន។”

គួររំលឹកផងដែរថា មិនដល់រយៈពេល ២ឆ្នាំផង ហាងនំBig Apple Donuts & Coffee បានបើកសាខា ៥កន្លែងនៅទីក្រុងភ្នំពេញ គឺសាខា បឹងកេងកង(BKK) សាខាទួលគោក(TK) សាខា ម៉ៅសេទុង(MST) សាខាកម្ពុជាក្រោម(KPK) និងសាខាបឹងត្របែក(BTK) ដែលជាសាខាទី៥។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត