កំពូលវីតាមីនទាំង១០ ដែលស្ត្រីត្រូវការជាចាំបាច់

សព្វថ្ងៃនេះ ​ការយល់ដឹងទៅលើសុខភាពស្ត្រី​ គឺជារឿងដ៏ចាំបាច់ ​ព្រោះថារបបទទួលទានគឺធ្វើឱ្យស្ត្រី ​មានសុខភាពល្អ។ ការរៀបចំគម្រោងសម្រាប់ទទួលទាន​ នឹងធ្វើឱ្យវីតាមីនល្អៗ​  មាននៅក្នុង ​សរីរាង្គកាយ ថែរក្សារូបរាងកាយឱ្យមានសុខភាពល្អ​ ជារឿងចាំបាច់ដែលស្ត្រី ​ត្រូវតែធ្វើ។ ​ពពួកវីតាមីន​ទាំងអស់នោះហើយ​ ដែលផ្គត់ផ្គង់ នូវសរីរាង្គកាយរបស់មនុស្សស្រី។ ​ខាងក្រោមនេះ ​ជាកំពូលវីតាមីនទាំង១០ ដែលស្ត្រីចាំបាច់ត្រូវតែទទួលទាន​ ដើម្បីទ្រទ្រង់នូវសរីរាង្គកាយរបស់ខ្លួន។​
១. វីតាមីន A ៖ ​ផ្ទុកនូវសារធាតុជាច្រើនដែលប្រឆំាងទៅនឹងអុកស៊ីតកម្ម។ ​ស្ត្រីគ្រប់វ័យ ទាំងអស់ត្រូវការវីតាមីន A ​ជាចាំបាច់ ព្រោះវីតាមីន Aជួយសាងសង់នូវឆ្អឹង, ​ធ្មេញ, ​ជាលិកា ​ឱ្យមានសភាពរឹងមាំ ​ជាពិសេសជួយទៅដល់ស្បែក។​ វីតាមីន A​ ផងដែរបន្ថយហានិភ័យនៃជម្ងឺរ៉ាំរ៉ៃបានយ៉ាង​មានប្រសិទ្ធិភាព ​អ្វីដែលសំខាន់ពីលើនេះទៀត វាជម្រុញទៅដល់ប្រព័ន្ធភាពសុំាឱ្យដំណើរការល្អផងដែរ។​ វីតាមីន A មាននៅក្នុង ការ៉ុត, ល្ពៅ, ​ត្រសក់ស្រូវ, ប៉េងប៉ោះ, ​ផ្លែឳឡឹក, ​ម្ទេសផ្លោកក្រហម,​ ស៊ុត,គ្រាប់ធញ្ញាជាតិ, ​រួមទាំងទឹកដោះគោផងដែរ។​២.​ វីតាមីន B2៖ ​វីតាមីននេះ ចាំបាច់ណាស់ ​សម្រាប់សុខភាពស្ត្រី​ ជួយធ្វើឱ្យដំណើរការ នៃការរំលាយអាហារបានល្អ ។​ វាជួយជម្រុញថាមពល ​និងកម្លាំងប្រព័ន្ធភាពសុំា ​ប្រសិនបើ ខ្វះវីតាមីន B2 នោះនឹងបណ្តាឱ្យភ្នែកស្លេក, ​ឈឺ ក,ដំបៅមាត់,​មានស្នាមប្រះនៅលើបបូរមាត់ ​រូមទាំងស្បែកជ្រួញ​ផងដែរ។ ​អាហារដែលសម្បូរទៅដោយ​ វីតាមីន B2 រួមមាន ផ្សិត, ​ទឹកដោះ គោជូ, សណ្តែកសៀង, ផ្សិត, គ្រឿងក្នុងសត្វ, ឈីស... ។ល។​៣.​ វីតាមីនB6៖ វី​តាមីននេះ​ ត្រូវបានគេដឹងថា ​ជួយផលិតអរម៉ូន ហើយនឹង ជួយផលិត​ នូវសារធាតុគីមីក្នុងខួរក្បាល​ ដែលជួយទៅដល់ជម្ងឺ ធ្លាក់ទឹកចិត្ត, ​ជម្ងឺបេះដូងនិងបាត់បង់ការ ចងចាំផងដែរ។ ​អាហារដែលសម្បូរដោយ ​វីតាមីន B6 រួមមាន៖ ម្សៅធម្មជាតិ, សណ្តែក, ត្រី, ផ្លែប៊័រ,ចេក​ រួមទាំងផ្លែឈើស្ងូតផ្សេងៗផងដែរ។​៤. វីតាមីនB7 ៖​ ជាវីតាមីន ដែលជួយទៅដល់ការរីកដុះដាលនៃកោសិកា ។ វីតាមីននេះ ​ជួយទៅដល់សក់រួមទាំងស្បែក​  អ្វីដែលសំខាន់វាជួយរក្សានូវកម្រិត​ ជាតិខ្លាញ់ឱ្យស្ថិតនៅកម្រិ តធម្មតា។ អាហារមួយចំនួន​ ដែលសម្បូរទៅដោយវីតាមីន B7មានដូចជា៖ ត្រី, ដំឡូងផ្អែម, ផ្លែ ​ឈើពណ៌លឿង,​ ប​ន្លែស្លឹកពណ៌បៃតង, ម្រេច​, ស៊ុតពណ៌លឿង, ឈីស,ទឹកដោះគោជូ, និងស ណ្តែកដី។​៥. វីតាមីន B9៖ ​វីតាមីននេះ វាជួយការពារជម្ងឺបេះដូង ជួយទៅដល់សម្ពាធឈាមដែល ​ឡើងខ្ពស់ ការពារជម្ងឺមហារីក​ រួមទាំងជួយទៅដល់ការបាត់បង់ការចងចាំផងដែរ។ ​អាហារដែល សម្បូរទៅដោយវីតាមីន​ B9មាននៅក្នុង ក្រូចច្របាច់, ​ពពួកសណ្តែក, ស្ត្រ័រប៊ររី, ផ្សិត....។ល។ ​​៦. វីតាមីនB12៖ គ្រប់ស្រ្តីទាំងអស់ គួរតែទទួលទាននូវ B12 ដែលវាមានសារៈសំខាន់ នៅក្នុងការរំលាយអាហារ ។ វីតាមីននេះជួយការពារនូវជម្ងឺបេះដូង,ការបាត់បង់ភាពចងចាំ និងភាពស្លេកស្លាំងផងដែរ។ អាហារមួយចំនួនដែលសម្បូរទៅដោយ វីតាមីន B12 មាន៖ ឈីស,ស៊ុត, ត្រី, សាច់, ទឹកដោះគោ, ​ទឹកដោះគោជូ និងគ្រាប់ធញ្ញជាតិជាច្រើនប្រភេទទៀត។​៧. វីតាមីន C៖​ វីតាមីននេះ ជម្រុញទៅដល់ប្រព័ន្ធភាពសុំា​ វីតាមីននេះផ្តល់នូវគុណប្រ យោជន៍ផ្នែកសុខភាពច្រើនណាស់ សម្រាប់ស្ត្រី។​ បង្កើនល្បឿនដំណើរការនៃការព្យាបាល ​ ជួយការពារជាលិកា ​និងបន្ថយហានិភ័យនៃជម្ងឺមហារីកមួយចំនួន ​ជម្ងឺបេះដូង និងការខូចខាត​ ជាលិកា។ ​ហើយវា​ដើរតួនាទីសំខាន់ នៅក្នុងការបង្កើនកោសិកាឈាមក្រហមផងដែរ។ អាហារសម្បូរដោយវីតាមីនC រួមមាន៖ ​ ស្ពៃប្រូខូលី, ទំពាំងបាយជូ, ​ម្រេច, ក្រូច, ផ្លែគីវី,​ ដំឡូង , ស្រ្ត័រប៊័ររី, សណ្តែកបណ្តុះនិងប៉េងប៉ោះ។​៨. ​វីតាមីនD៖ វីតាមីនD ​ជួយធ្វើឱ្យឆ្អឹងរឹងមាំ។ វីតាមីន D ​ជួយកាត់បន្ថយនូវ ជំងឺក្រិនសរសៃឈាម។ ​អាហារដែលសម្បូរទៅដោយ​ វី​តាមីនD មានដូចជា៖ ​ខ្លាញ់ត្រី, ទឹកដោយគោ, ថ្លើមនិងស៊ុត។​៩. ​វីតាមីនE៖ មានលក្ខណះសម្បត្តិ ប្រឆាំងទៅនឹងភាពចាស់ ​វាប្រយុទ្ធប្រឆាំងទៅនឹង​ កោសិកាខូច និងកាត់បន្ថយនូវការផ្លាស់ប្តូរអាយុកាលដែលវិវត្តន៍ ទៅរកភាពចាស់លឿនផង​ ដែរ។ ​វីតាមីននេះ ជួយទៅដល់ជម្ងឺបេះដូង,​ ជម្ងឺភ្នែកឡើងបាយ​ ការបាត់បង់ការចងចាំ និងជម្ងឺ ​មហារីកមួយ​ចំនួនផងដែរ។​ វីតាមីន Eក៏ចាំបាច់ណាស់ដែរ ​ចំពោះស្បែកនិងសក់។ ​ហើយអាហារ​ ដែលសម្បូរទៅដោយ វីតាមីន​ E ​រួមមាន៖ ស្រូវសាលី, ​បន្លែspinach, ប្រេងពោត ,​ ប៊័រ, សណ្តែក, ​ប្រេង និងគ្រាប់ផ្កាឈូករ័ត្នជាដើម។​១០. វីតាមីនK៖ ​ជួយធ្វើឱ្យឆ្អឹងកាន់តែរឹងមាំ​ រក្សាឈាមឱ្យដំណើរការល្អ ​កាត់បន្ថយនូវជម្ងឺបេះ ដូង។ វីតាមីននេះ មានសារៈសំខាន់ ​នៅក្នុងការជម្រុញមុខងារប្រព័ន្ធកម្លាំង។ អាហារមួយចំនួ នដែលសម្បូរដោយ វីតាមីនK ​មានដូចជា៖ ពពួកបន្លែស្លឹកពណ៌បៃតង, ​ប្រេងសណ្តែកសៀង​ និងប្រេងត្រី​ជាដើម៕​

កំពូលវីតាមីនទាំង១០ ដែលស្ត្រីត្រូវការជាចាំបាច់អត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://www.top10homeremedies.com