ស្រីម្នាក់យកចិត្តទុកដាក់លើដើមឈើមួយដើមជាងមនុស្សទៀត អ្នកនឹងភ្ញាក់ផ្អើលពេលដឹងមូលហេតុ

នៅពេលទស្សនាវីដេអូនេះដំបូងប្រិយមិត្តប្រាកដជាមានការងឿងឆ្ងល់ហើយថាហេតុអ្វីបានជាស្ត្រីម្នាក់នៅក្នុងវីដេអូនេះ ចាប់អារម្មណ៍នឹងយកចិត្តទុក្ខដាក់នឹងដើមឈើមួយដើរដែលដាំនៅមុខផ្ទះរបស់នាងខ្លាំងម្ល៉េះ ?

ប៉ុន្តែមូលហេតុពិតប្រាកដនោះគឺមកពីនៅក្នុងភូមិរបស់នាងគឺមានទំនៀមទំលាប់មួយគឺនៅពេលដែលមានទារកចាប់កំណើតគ្រួសារនោះត្រូវដាំដើមឈើមួយដើម ចាប់តាំងពីកូនរបស់នាងស្លាប់បាត់(មុនអាយុ ៥ ឆ្នាំ) ទៅនាងតែងតែមើលថែទាំដើមឈើនេះនឹងលេងជាមួយនឹងដើមឈើនេះដូចកូនរបស់នាងអញ្ចឹង៕

អត្ថន័យអប់រំ ៖ នៅលើពិភពលោកនេះមានកុមារជាង ៥០០០ នាក់បានស្លាប់ជារៀងរាល់ថ្ងៃមុនពេលដែលពួកគេមានអាយុ ៥ ឆ្នាំដោយសារជំងឺរាគ ក៏ដូចជាជំងឺរលាកផ្លូវដង្ហើម ហើយមូលហេតុចម្បងដែលបណ្ដាលឲ្យក្មេងៗកើតជំងឺនេះការដោយសារកង្វះអនាម័យ ដើម្បីកុំឲ្យមានវិប្បដិសារីដូចជាស្ត្រីនៅក្នុងវីដេអូ ចូលរស់នៅដោយមានអនាម័យ ដោយលាងដៃនឹងសាប៊ូ ប្រើប្រាស់ទឹកស្អាត និងចម្អិនម្ហូបអាហារឲ្យបានឆ្អិនល្អ ជាដើម ៕

  • ស្រីម្នាក់យកចិត្តទុកដាក់លើដើមឈើមួយដើមជាងមនុស្សទៀត អ្នកនឹងភ្ញាក់ផ្អើលពេលដឹងមូលហេតុ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: