ឱនរើសបាតស្បែកជើង ចូលសក់ក្នុងម៉ាស៊ីនបកស្បែកក្បាលសល់តែលលាដ៍

6 Videos


មានកម្មការិនីម្នាក់ បម្រើការងារនៅរោងចក្រ កាត់ដេរស្បែកជើង យីហោ ជូស្តា ដែលមានទីតាំងស្ថិតនៅនៅតាមផ្លូវបេតុង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នៅពេលដែលនាងកំពុងបំពេញការងារកាត់បាតស្បែកជើង ដោយសាររវល់តែឱនរើសបាតស្បែកជើង ភ្លាត់ស្នៀតស្រាប់តែចូលសក់ទៅក្នុងម៉ាស៊ីន បណ្តាលឲ្យទាញបករបើកស្បែកក្បាលសល់តែលលាដ៍ រងរបួសធ្ងន់ កាលពីវេលាម៉ោង ២ និង ៣០ នាទីរសៀល ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៦ ។

ឱនរើសបាតស្បែកជើង ចូលសក់ក្នុងម៉ាស៊ីនបកស្បែកក្បាលសល់តែលលាដ៍

នារីរងគ្រោះមានឈ្មោះ អ៊ឹង ជីតា អាយុ ២១ ឆ្នាំ មុខរបរ កម្មកររោងចក្រជូស្តា ផលិតស្បែកជើង ស្នាក់នៅផ្ទះជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

ឱនរើសបាតស្បែកជើង ចូលសក់ក្នុងម៉ាស៊ីនបកស្បែកក្បាលសល់តែលលាដ៍

តាមសម្តីជនរងគ្រោះ នោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនកំពុងឈរកាត់បាតស្បែកជើង ហើយនៅវេលាម៉ោងខាងលើ ពេលដែលកំពុងបំពេញការងារ នាងឱនរើសបាតស្បែកជើងនៅក្រោម តែភ្លាត់ស្នៀតស្រាប់តែសក់បួងចូលទៅក្នុងម៉ាស៊ីនកាត់នោះទាញចូលរបើកស្បែកអស់សក់ សល់តែលលាដ៍ ។

ភ្លាមៗនោះដែរ ត្រូវបានកម្មករក្បែរនោះ ចុចកុងតាក់ផ្តាច់ចរន្តភ្លើង ហើយត្រូវបានខាងក្រុមហ៊ុនដឹកបញ្ជូនតាមរថយន្តរោងចក្រ ប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យព្រះកុសុមៈ ។

ឱនរើសបាតស្បែកជើង ចូលសក់ក្នុងម៉ាស៊ីនបកស្បែកក្បាលសល់តែលលាដ៍

ពេលនេះជនរងគ្រោះបានធ្វើការអំពាវនាវផងដែរដល់សប្បុរសជនឲ្យជួយដល់រូបនាងដែលកំពុងខ្វះខាតថវិការដើម្បីព្យាបាលរបួស ៕ សុថាត់