រកឃើញជំងឺកាមរោគ ថ្មី​ដែលអាច​បង្កឱ្យ​កើត ជំងឺអារ

រកឃើញជំងឺកាមរោគ ថ្មី​ដែលអាច​បង្កឱ្យ​កើត ជំងឺអារ

អ្នកប្រហែលជាធ្លាប់ស្គាល់រួចមកហើយពីជំងឺកាមរោគ វាត្រូវបានរួមបញ្ចូលគ្នាប្រហែលជា ២០ នៃមេរោគកាមរោគរាប់ទាំងរោគស្វាយ, ប្រមេះ, ឬសនៅលើប្រដាប់ភេទ, មេរោគអេដស៍/ ជំងឺអេដស៍…។

បើយោងតាមការសិក្សាថ្មីមួយដោយសាកលវិទ្យាល័យ College London បានបង្ហាញប្រភេទមេរោគថ្មីនៃជំងឺកាមរោគ ដែលអាចឆ្លងបានយ៉ាងឆាប់រហ័ស និងអាចបង្កឱ្យមានជំងឺអារជាពិសេស។ ជំងឺនេះត្រូវបានគេហៅថា mycoplasma genitalium (MG)។

ក្រុមអ្នកជំនាញបានឲ្យដឹងថា MG មានកំណើតតាំតពីសតវត្សទី ៨០ មកម៉្លះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេបានកំណត់អត្តសញ្ញាណបានថា MG នេះត្រូវបានរីករាលដាលតាមរយៈទំនាក់ទំនងផ្លូវភេទ។ដើម្បីកំ ណត់អត្តសញ្ញាណនេះ អ្នកស្រាវជ្រាវបានធ្វើតេស្តគំរូទឹកនោមរបស់មនុស្សចំនួន ៤៥០៧ នាក់ ដែលធ្លាប់មានការរួមភេទអាយុចាប់ពី ១៨ឆ្នាំ ទៅ ៤៤ លទ្ធផលបង្ហាញថា ស្ត្រី ៤៨ និងបុរស ២៤នាក់មានមេរោគ MG។

បន្ទាប់មកក្រុមអ្នកស្រាវជ្រាវបានធ្វើតេស្តស្រដៀងគ្នានេះដែរនៅលើ អនីតិជន (ជនមិនទាន់គ្រប់អាយុ) ដែល មិនទាន់ធ្លាប់ឆ្លងកាត់ការរួមភេទ ហើយលទ្ធផលគ្មានម្នាក់ណាដែលបង្ហាញថាមានមេរោគ MG ឡើយ។

លោកបណ្ឌិត Raquel Dardik ជាជំនួសការផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យនៃទីក្រុង New York បានមានប្រសាសន៍ថា MG ជាបាក់តេរីដែលអាចធ្វើឲ្យរលាកផ្លូវនោម ឬស្បូនចំពោះស្ត្រី។ ប្រសិនបើមិនបានទទួលការព្យាបាលឲ្យត្រឹមត្រូវទេ វានឹងបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរ ហើយអាចធ្វើឲ្យគ្មានកូនថែមទៀត។

MG គ្មានមានរោគសញ្ញាជាក់លាក់ដូចជាជំងឺកាមរោគដទៃទៀតនោះទេ។ តែទោះជាយ៉ាងណា មានសញ្ញាមួយចំនួនដែលអ្នកគួរតែមានការសង្ស័យ។ ចំពោះស្ត្រី មានការរលាក, ក្តៅខុសធម្មតាក្នុងកំឡុងពេលនោម, ឬហូរឈាមខុសធម្មតាបន្ទាប់ពីរួមភេទ។ ចំពោះបុរសវិញ សញ្ញាទូទៅបំផុតគឺ ការបត់ជើងតូចមានការលំបាក ឬលិង្គហៀរទឹករងៃ។

លោកបណ្ឌិត Dardik មានប្រសាសន៍ថា ប្រសិនបើអ្នកមានអារម្មណ៍សង្ស័យណាមួយ គួរតែប្រញាប់ទៅជួបនឹងគ្រូពេទ្យដើម្បីពិនិត្យរកការពិត៕

ប្រភព ៖ khmerpropey

  • រកឃើញជំងឺកាមរោគ ថ្មី​ដែលអាច​បង្កឱ្យ​កើត ជំងឺអារ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:សុខភាព
Tags: