ស្ត្រី​​​​វ័យចម្នាស់ម្នាក់​ រងរបួស​បែក​ក្បាល​ ​ដើរចូលហាង លក់គោដុតផ្អើល ពេញហាង

ស្ត្រី​​​​វ័យចម្នាស់ម្នាក់​ រងរបួស​បែក​ក្បាល​ ​ដើរចូលហាង លក់គោដុតផ្អើល ពេញហាង

ភ្នំពេញ៖ ហេតុការភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីស្ត្រីវ័យចំណាស់ស់ម្នាក់សង្ស័យ មានសតិមិនប្រក្រ តីបានរងរបួសបែក ក្បាលមិនដឹងមក ពីណា ហើយដើរមកចូលហាងអូឌឹមចាស់I បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវ ដែលកំពុងអង្គុយញាំក្នុងនោះ កាលវេលាម៉ោង១០យប់ ថ្ងៃទី៧ ខែតុលាឆ្នាំ២០១៦ ស្ថិតនៅមុខហាងយីហោឧ ដឹមចាស់(១) នៅតាមបណ្តោយផ្លូវ ជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សេនជ័យរាជធានីភ្នំ ពេញ ។

ស្ត្រី​​​​វ័យចម្នាស់ម្នាក់​ រងរបួស​បែក​ក្បាល​ ​ដើរចូលហាង លក់គោដុតផ្អើល ពេញហាង

ស្ត្រីរងគ្រោះខាងលើមិនបាន ស្គាល់ឈ្មោះនោះទេ មានអាយុ ប្រហែលជាង៤០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ។តាមប្រភពព័ត៌មាន ពីបុគ្គលិកហាងខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីរងគ្រោះខាងលើ បាន ដើរឆ្លងផ្លូវពីជើងទៅត្បូងទាំងរបួសបែកក្បាល ឈាមហូរស្រោចពេញខ្លួន និងទទឹកខ្លួនជោក ។

 

តាមប្រភពដដែលបានបន្តទៀតថា ខណៈដែលដើរកាត់មុខហាងខាងលើ គេឃើញស្ត្រីរងគ្រោះដើរចូលកូរ នៅក្នុងហាងខាងលើបណ្តាលឲ្យភ្ញាក់ផ្អើលភ្ញៀវដែលចូលហាងខាងលើ ខ្លះភ័យនាំគ្នាចេញអស់ និងអ្នកខ្លះ រៀបនឹងចូល បែរមិនហានចូល ។

បន្ទាប់មកបានខលហៅសមត្ថកិច្ចមកជួយ អន្តរាគមន៍ពេលសមត្ថកិច្ចមកដល់ឃើញនារីមានរងរបួសធ្ងន់សមត្ថ កិច្ចបានហៅរថយន្តសង្រ្គោះរបស់អង្គភាព711 មកសង្ក្រោះភ្លាមៗ ។ ក្រោយពេលកើតហេតុរថយន្តសង្រ្គោះ បានមកដល់កន្លែងកើតហេតុដើម្បីដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែស្រ្តីរងគ្រោះមិនព្រមឡើងរថ យន្តសង្រ្គោះឡើយទោះបីនិយាយយ៉ាងណាក៏មិនព្រមដែរ៕

ប្រភព ៖ nokorwatnews

  • ស្ត្រី​​​​វ័យចម្នាស់ម្នាក់​ រងរបួស​បែក​ក្បាល​ ​ដើរចូលហាង លក់គោដុតផ្អើល ពេញហាង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: