អាមេរិក​ចោទ​រុស្ស៊ី​ថា​ បានហ៊ែក​ចូល​ប្រព័ន្ធ​កុំព្យូ ទ័រ​ដើម្បី​រំខាន​ការ​បោះ​ឆ្នោត

អាមេរិក​ចោទ​រុស្ស៊ី​ថា​ បានហ៊ែក​ចូល​ប្រព័ន្ធ​កុំព្យូ ទ័រ​ដើម្បី​រំខាន​ការ​បោះ​ឆ្នោត

ក្រុមមន្ត្រីអាមេរិក នៅថ្ងៃសៅរ៍នេះបានចោទប្រកាន់ រដ្ឋាភិបាលរុស្ស៊ីជាផ្លូវការថា បានបញ្ជាឲ្យវាយប្រហារតាម ប្រព័ន្ធអ៊ីនធឺណិត ក្នុងបំណងលូកលាន់ក្នុងដំណើរការបោះឆ្នោតអាមេរិកនាពេលខាងមុខចំពេលដែលមានភាព តានតឹងកាន់តែខ្លាំងរវាងប្រទេសមហាអំណាចទាំងពីរ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

Reuters បានបន្តថា ការចោទប្រកាន់ប្រឆាំងនឹងរុស្ស៊ីនេះ បានកើតឡើងចំពេលដែលទំនាក់ទំនងរវាងប្រទេស ទាំងពីរនេះ ជាប់គាំងជុំវិញកិច្ចខិតខំប្រឹងប្រែងបញ្ចប់អំពើហិង្សានៅប្រទេសស៊ីរី ការការពារប្លុកណាតូនិងចំណុ ចខ្វែងគ្នាដទៃទៀត។

សេចក្ដីប្រកាសព័ត៌មានរួមពីសំណាក់ក្រសួងសន្តិសុខជាតិ និងការិយាល័យនាយកចារកម្មជាតិនេះគឺជាការចោ ទប្រកាន់ជាផ្លូវការលើកដំបូងរបស់ក្រុងវ៉ាស៊ីងតោនប្រឆាំងនឹងក្រុងមូស្គូនៅក្នុងជម្លោះការវាយប្រហារតាមប្រ ព័ន្ធអ៊ីនធឺណិត បើទោះបីជាក្រុមអ្នកវិភាគជាច្រើនបាននិយាយថាការវាយប្រហារនោះហាក់ចេញមកពីប្រទេ សរុស្ស៊ី។ មន្ត្រីរដ្ឋបាលអាមេរិក បាននិយាយថា ក្រុងវ៉ាស៊ីងតោន នឹងឆ្លើយតបទៅនឹងការវាយប្រហារនេះដោយ ផ្ដល់នូវព័ត៌មានលម្អិត៕

ប្រភព ៖ vodhotnews

  • អាមេរិក​ចោទ​រុស្ស៊ី​ថា​ បានហ៊ែក​ចូល​ប្រព័ន្ធ​កុំព្យូ ទ័រ​ដើម្បី​រំខាន​ការ​បោះ​ឆ្នោត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: