ភ្ញាក់​ផ្អើល​ខ្លាំង! ​ក្រោយ​លោកនេនចង.ក​សម្លាប់​ខ្លួន

ខេត្តឧត្តរមាន​ជ័យ ៖ លោកនេនមួយ​អង្គ​ ដែល​គង់នៅ​ក្នុង​វត្ត​ប្រាសាទ​សី​ម៉ា ​ហៅ​វត្តអូរ​អ​ង្រេ​ បាន​​​ដាច់​ចិត្ត​ចង.​ក​​សម្លាប់​ខ្លួនឯង ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើ​ល​ កា​​លពី​​វេលា​ម៉ោង​០៥​ល្ងាច​​ថ្ងៃ​ទី០៧ ​តុលា​ ២០១៦ ស្ថិតនៅ​ក្នុងភូមិ​អូរ​អ​ង្រេ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់វែង ​ដោយ​​ពុំ​ដឹង​​​ពី​មូលហេតុ​​នោះទេ ។

​លោកនេន​​​មាន​ព្រះ​នាម ​ចាន់ ថន​ ព្រះ​ជន្ម​១៥​វស្សា មាន​ឪពុកឈ្មោះ​សួន ថេ​ង​ អាយុ​៤១​ឆ្នាំ ​និងម្តាយ​ឈ្មោះ​ចាន់ សរ ​អាយុ​៣៧​ឆ្នាំ​ មានកូន​៣ ស្រី​ម្នាក់​ រស់នៅ​ភូមិ​ទួល​ប្រាសាទ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ ។

បើ​តាម​ឪពុក​-​ម្តាយ​​​ព្រះអង្គរង​គ្រោះ​​​បាន​​រៀបរាប់​ថា ព្រះ​​អង្គ​នេះជាកូន​ទី​២​ ក្នុង​​​កូន​ទាំង​៣ ហើយ​រូប​គាត់​ទាំង​ពី​នាក់​ប្តី​ប្រពន្ធ​បាន​
បបួស​​​លោក​បាន​ចំនួន​២​វស្សា​​ហើយ ។ ហើយ​ករណី​​លោក​កូន​​​បាន​​ធ្វើ​អត្តឃាតខ្លួន​​នេះ​ គឺ​រូប​គាត់​ទាំង​២​នាក់​​ពុំ​បានដឹង​​ថា មក​​ពី​មូលហេតុ​អ្វី​​នោះទេ​ ។ រូប​គាត់​មានការ​សោកស្តាយ​​​លោក​ជា​ខ្លាំង​ណាស់ ​មិន​គួរ​កើត​មានរឿង​ហេតុ​បែប​នេះ​​ឡើយ​ ។

លោកតា​អាចារ្យ​វត្ត​ប្រាសាទ​សី​ម៉ា ​ហៅ​វត្ត​ងូ​រ​អ​ង្រេ ​ឈ្មោះ​កែវ ចេ​ន​មាន ​អាយុ​៧៧​ឆ្នាំ​ បានឱ្យដឹងដែរ​​ថា ព្រះ​សង្ឃ​ដែល​រង​គ្រោះ​នេះ គឺ​លោក​មាន​ច​រិត​​ស្លូតបូត មិន​ចេះ​និយាយ​ច្រើន​​ទេ គិត​តែ​ពី​ខំរៀន​ធម៌​វិន័យ ​។ ​លោកតា​បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​នោះ មាន​​ព្រះ​ចៅអធិការ​វត្ត​បាន​ប្រើ​លោក​ក្នុង​វត្ត​ឱ្យទៅប្រាប់​ព្រះអង្គ​រង​គ្រោះ​ថា បើ​ចង់​ចេះ ​ផ្លាស់​ប្តូ​រ​កុ​ដ្ឋ​ ដោយ​ឱ្យ​លោក​ទៅ​គង់​នៅ​កុ​ដ្ឋ​ថ្មី​ ហើយ​ព្រះសង្ឃ​​រង​គ្រោះ​ ​ក៏បាន​ចាកចេញ​ដោយ​មាន​ទឹកមុខ​ទាំង​ក្រៀមក្រំបាន​ចំនួន​៤ ​ទៅ​៥​ថ្ងៃ​ប៉ុណ្ណោះ​ លោក​​​ក៏​​ចង.​​ក​សម្លាប់​​​តែ​ម្តង ។