ធ្វើ​យ៉ាង​ណា​​​ដើម្បី​យក ​ឈ្នះ​ភាព​បរាជ័យ រួច​ងើប​ឡើង​ធ្វើ​វា​ម្ដង​ទៀត?

ធ្វើ​យ៉ាង​ណា​​​ដើម្បី​យក ​ឈ្នះ​ភាព​បរាជ័យ រួច​ងើប​ឡើង​ធ្វើ​វា​ម្ដង​ទៀត?

អ្នកត្រូវគិតថា ការបរាជ័យគឺគ្រាន់តែជាមេរៀន ជីវិតតែប៉ុណ្ណោះ ។ បើអ្នកមិនបរាជ័យទេអ្នកគ្មានឱកាសបាន ធ្វើវាឲ្យល្អជាងលើកមុនឡើយ។ ដើម្បីបន្តទៅមុខទៀត គប្បីយកឈ្នះភាពបរាជ័យជាមុនសិនហើយមិនត្រូវ ឲ្យវាគ្របដណ្ដប់អ្នកបានឡើយ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវអនុវត្ត៖

១) ទទួលស្គាល់អ្វីដែលបានកើតឡើងរួចហើយ៖ ការរៀនទទួលស្គាល់បែបនេះ វា អាចជាកម្លាំងចិត្តមួយ ដែលនាំឲ្យអ្នកមិនសោកស្ដាយនឹងកំហុសដែលអ្នកបានធ្វើ។ បើអ្នកនៅតែមិនសុខចិត្តនឹងអ្វីដែលបានកើត ឡើងទៀត ធានាថា អ្នកនៅតែវិលវល់ជាមួយ នឹងការបរាជ័យនោះដដែល។

២) មិនត្រូវគិតពីការបរាជ័យនោះទៀតទេ៖ បើអ្នកនៅតែបន្តសញ្ជឹងគិតពីការបរាជ័យនោះ អ្នកនឹងគ្មានថ្ងៃយក វាចេញពីការគិតរបស់អ្នកបានឡើយ។

៣)កំណត់គោលដៅឲ្យច្បាស់មួយ៖ អ្នកគួរតែកំណត់គោលដៅឲ្យបានច្បាស់ ថាតើអ្នកគួរធ្វើអ្វីបន្ទាប់។ អ្នកត្រូវ ដឹងថាដើម្បីដើរដល់គោលដៅនោះ អ្នកគួរដើរតាមផ្លូវណាខ្លះដើម្បីកុំឲ្យបរាជ័យតទៅទៀត៕

ប្រភព ៖ bizkhmer

  • ធ្វើ​យ៉ាង​ណា​​​ដើម្បី​យក ​ឈ្នះ​ភាព​បរាជ័យ រួច​ងើប​ឡើង​ធ្វើ​វា​ម្ដង​ទៀត?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: