នៅតែចាប់ខ្លួន ទោះប្រាប់ថា គ្រាន់តែស៊ីឈ្នួល​​ដឹកឱ្យគេប៉ុណ្ណោះ

ខេត្តក្រចេះ ​៖ បុរស២នាក់​​ត្រូវ​​កម្លាំង​ អាវុធហត្ថ​ឃាត់ខ្លួន បញ្ជូន​​ទៅ​តុលាការ ​ក្រោយ​ពី​មានការ​សង្ស័យ​ថា មាន​​ជាប់​ពាក់​ព័​ន្ធ​​ជំនួញ​ រត់​​ព​​ន្ធ​​ឈើប្រណីត​ ខុស​ច្បាប់មួយរថយន្ត ដែល​មន្ត្រី​អាវុធហត្ថ​ចុះ​បង្ក្រាប​ បាន​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ក្នុងស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​​ព្រឹក​ថ្ងៃ​ទី​៨ តុលា​ ២០១៦ ។

មន្ត្រី​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី​ឱ្យ​​ដឹង​ថា បុរស​ទាំង២​នាក់ ​ម្នាក់​ជា​អ្នក​បើករថយន្ត ​និង​ម្នាក់​ទៀត​ជា​ព្រូ ត្រូវ​បាន​​ធ្វើការ​ឃាត់ខ្លួន​ ជាមួយ​និង​រថយន្ត​ ដឹកឈើ​ប្រណីត​ល្មើសច្បាប់ ​ពណ៌​ត្រេ​អ៊ី​មួយគ្រឿង មាន​​ចំនួន​ជាង​៣០​កំណាត់ ​ស្មើ​​និង​ជាង​១ម៉ែ​ត្រ​គូប​ សុទ្ធ​សឹង​ជា​ឈើ​ធ្នង់​ និង​ឈើ​នាងនួន​ ។

​បុរសទាំង២នាក់ម្នាក់​​ឈ្មោះ​ថន ប៊ុ​ន​ធា ជា​អ្នក​បើកឡាន និង​ម្នាក់​ទៀត​ឈ្មោះនៅ ធា​រ៉ា ជា​ព្រូ​រថយន្ត ​​ទាំង​២​នាក់ ​មាន​ទីលំនៅ​ក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ ។

បើ​តាម​ចម្លើយ​​សារភាព​​ ជន​ជាប់​​ពាក់​​ព័ន្ធ និង​ជំនួញ​រត់​ពន្ធ​​ឈើ​ទាំង​២​នាក់ខាងលើ​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ឈើ​របស់​ពួក​គេ ​គ្រាន់តែ​ជា​ការ​​ស៊ីឈ្នួល​ដឹក​ជញ្ជូន​តែ​ប៉ុណ្ណោះ​ ។ ហើយ​ឈើ​ទាំងនេះ​ ត្រូវ​បាន​ពួកគេ​នាំ​ចេញ ពី​ចំណុច​កោះ​ខ្ញែរ​ ក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ក្នុង​គោលដៅ​នាំ​ទៅ​ ព្រំដែន​វៀតណាម​ ។ ពួក​គេ​បាន​និយាយ​ថា ​ឈើ​ទាំងនេះ មាន​​អ្នកបញ្ជា​ឲ្យ​ដឹក​ជញ្ជូន​ដោយ​សម្អាង​​ថា បាន​រត់ការ​ជាមួយ​សមត្ថកិច្ច​អស់ហើយ​ ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​សមត្ថកិច្ច​នឹង​​មាន​វិធានការ​យ៉ាងណា​ ចំពោះ​អ្នក​នៅ​ពី​ក្រោយ​រថយន្ត​ដឹកឈើ​ខុសច្បាប់​មួយ​នេះ​ យ៉ាងណា​នៅឡើយ​ទេ ។ ​​ទោះបីជា​គេ​បាន​ស្គាល់​អត្តសញ្ញាណ​ថា មានឈ្មោះ​ឈី ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ នៅ​​ចំណុច​​កោះ​ខ្ញែរ​ ក្នុង​ឃុំ អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ។ ក្រោយពីមាន​​ការ​​ចេញផ្សាយ​ កាលពី​​​ល្ងាច​ថ្ងៃ​ទី​០៧ តុលា ពាក់​ព័​ន្ធ​​សមត្ថកិច្ច​ឃាត់​​រថយន្ត​​យី​ឌុ​ប​​៤​គ្រឿង ដឹក​ឈើ​ ហើយ​បាន​​​ដោះ​លែង​វិញនោះ ​នៅ​​ព្រឹក​ថ្ងៃ​ទី​០៨ តុលា តំណាង​​លោក​​ឧកញ៉ា​ វី​ដា ក៏បាន​​ចេញ​​បក​​ស្រាយ​​ថា «រថ​យន្ត​ទាំង​នោះ​ មិនមែន​ជា​របស់​​លោក​ទេ ។ ​ហើយ​ឈើ ​ដែល​គេ​ដឹក​នោះ គឺ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ ពី​រដ្ឋបាល​ព្រៃឈើ​ ដែល​ដេញថ្លៃ​ពី​ក្រុម​ហ៊ុន​យូ​នី​ហ្គ្រី​ន​» ។

គួររំលឹកថា ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​សង្ស័យ​ខុសច្បាប់ រយៈពេល​ប្រមាណ​៣​ម៉ោង ក៏​ដោះ​លែង​វិញ ដោយ​មិន​មាន​មន្ត្រី​ជំនាញ​ណា​អះអាង​ថា មានច្បាប់​ ឬ​អត់​ច្បាប់​នោះ​ទេ ។

ប្រភព​បាន​ឱ្យ​ដឹង​ថា ក្បួន​រថយន្ត​យី​ឌុ​ប​ចំនួន​០៤​គ្រឿង​ ដែល​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឃាត់​ចាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ តុលា ២០១៦ ត្រង់​ចំណុច​ផ្លូវ​ចំណោត​អូរ​រ​មី​ស ក្នុងភូមិ​ពូ​តាំង សង្កាត់​រម្យ​នា ក្រុង​សែ​មនោ​រម្យ​នោះ គឺ​របស់​លោក​ឧកញ៉ា វី​ដា ដែល​បាន​ដឹកឈើ​ចេញពី​ស្រុក​កោះ​ញែក តែ​មិនដឹង​ថា ដឹក​យក​ទៅ​ណា​ឲ្យ​ប្រាកដ​ទេ​។

ជា​ការ​កត់សម្គាល់ ការ​ដឹក​ជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ត្រូវ​បាន​គេ​ដឹង​ថា មាន​សកម្មភាព​ប្រមាណ​១​ស​ប្តា​ហ៏​មក​ហើយ ខណៈ​​មន្ត្រី​ជំនាញ​ព្រៃឈើ​និយាយ​ថា ឈើ​ទាំងនោះ​គេ​មានច្បាប់​ត្រឹមត្រូវ​។ អ្នក​យក​ព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ឧកញ៉ា វី​ដា ឬ​​អ្នកតំណាង​របស់​លោក​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​៧ តុលា​។

ចំណែក​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​នានា​ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ប្រហែល​ត្រូវ​ដង​ត្រូវ​ផ្លែ​អស់​ទៅ​ហើយ​។ ប្រជា​សហ​គម​ន៏​នៅ​ស្រុក​កោះ​ញែក​បាន​និយាយ​ថា មុន​ពេល​មាន​សកម្មភាព​ដឹកឈើ​តាម​រថយន្ត​យី​ឌុ​បរប​ស់លោក​ឧកញ៉ា គេ​បានឃើញ​ក្រុម​ឈ្មួញ​ជា​ច្រើន​បាន​សម្រុក​ដឹកឈើ​ចេញពី​ព្រៃ​អភិរក្ស និង​ព្រៃ​ការពារ​យក​ទៅ​ទម្លាក់​ក្នុង​ឃ្លាំ​មួយ​កន្លែង​ដែល​ហ៊ុំ​ព័​ទ្ឋ​បិទ​ជិត​ទៅ​ដោយ​របង​ស័ង្កសី​ព​ណ័​ខៀវ ។

ប្រជា​សហ​គម​ន៏​បាន​ដាក់​ការ​សង្ស័យ​ថា ការ​ដឹក​ជញ្ជូន​ឈើ​តាម​រយៈ​រថយន្ត​យី​ឌុ​ប​ទាំងនោះ អាច​មាន​ភាព​មិន​ប្រក្រតី ព្រោះ​តាំងពី​មួយ​ឆ្នាំ​មុន គេ​ឮ​តែ​ឧកញ៉ា វី​ដា ព្យាយាម​រត់ការ​សុំ​ជំនាញ​និង​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន ដើម្បី​បាន​ដឹកឈើ​ចេញពី​ស្រុក​កោះ​ញែក តែ​ត្រូវ​បរាជ័យ ព្រោះ​មាន​យុ​ទ្ឋ​ការ​បង្ក្រាប​ការ​រត់​ព​ន្ឋ​ឈើ​ទូ​ទាំង​ប្រទេស ទើប​ធ្វើ​ឲ្យ​ដំណើរការ​ដឹក​ជញ្ជូន​ឈើ​របស់​លោក​ឧកញ៉ា​ម្នាក់​នោះ ត្រូវ​អាក់ខាន​រហូត​មក​ដល់​ពេល​នេះ ទើប​ឃើញ​មានការ​ដឹក​ជញ្ជូន​ឡើង​វិញ ។

មហាជន​បាន​សំណូមពរ​ ដល់​អាជ្ញាធរ​ខេត្ត ចាត់វិធានការ​ការ​ដឹក​ជញ្ជូន​ឈើ​ទាំងនោះ​ផង បើសិនជា​ឈើ​ទាំងនោះ​ពិតជា​បាន​បង់​ព​ន្ឋ​ចូល​រដ្ឋ​ពិតមែន ក៏​គួរ​សាលាខេត្ត​មណ្ឌលគិរី​ចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាប ព្រោះ​សព្វថ្ងៃ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​មាន​ច្រើន​មិន​ពិបាក​នោះ​ទេ ឬ​មួយ​ថា​ឈើ​ទាំងនោះ​ពិតជា​ខុសច្បាប់​ដូច​គេ​ដាក់​ការ​សង្ស័យ​មែន?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នៅតែចាប់ខ្លួន ទោះប្រាប់ថា គ្រាន់តែស៊ីឈ្នួល​​ដឹកឱ្យគេប៉ុណ្ណោះ

នៅតែចាប់ខ្លួន ទោះប្រាប់ថា គ្រាន់តែស៊ីឈ្នួល​​ដឹកឱ្យគេប៉ុណ្ណោះ

នៅតែចាប់ខ្លួន ទោះប្រាប់ថា គ្រាន់តែស៊ីឈ្នួល​​ដឹកឱ្យគេប៉ុណ្ណោះ