ពិត​ជា​ភ្ញាក់​ផ្អើល​ពេញ Facebook ​គូរ​ស្នេហ៍​និទ្ទេស​ A ដូច​គ្នា

ពិត​ជា​អស្ចារ្យ​ណាស់​សម្រាប់​គូរ​ស្នេហ៍​វ័យ​ក្មេង​ទើប​តែ​ប្រលង​ជាប់​បាក់​ឌុប​​កាល​ពី​​ពេល​ថ្មីៗនេះ ខណៈ​ពួកគេ​ទាំង​ពីរ​ប្រលង​ជាប់​និទ្ទេស​ A ដូចគ្នា។ ខាង​ប្រុស​ទទួល​បាន​ពិន្ទុ ៩៩.984 នៅ​ខេត្ត​សៀមរាប រីឯ​ខាង​ស្រី​ក៏​មិន​អន់​ប៉ុន្មាន​ដែរ ដោយ​ទទួល​បាន​ពិន្ទុ ៩៩.៩១២ នៅ​ខេត្ត​ព្រះវិហារ​ បើ​យោង​តាម​គេហទំព័រ​ Facebook fan page មួយ​ឈ្មោះ​ថា ។

ទន្ទឹម​នឹង​នោះ​ផង​ដែរ ​មាន​មតិ​ជា​ច្រើន បាន​សរសេរ​អបអរ​សាទរ​គូរ​ស្នេហ៍​វ័យ​ក្មេង​ទាំង​ពីរ និង​កោត​សរសើរ​ពី​សមត្ថភាព​របស់​ពួក​គេ​ផង​ដែរ​។​

យោង​តាម​ Facebook Account មួយ​មាន​ឈ្មោះ​ថា បាន​បញ្ចេញ​មតិ​ថា “ម្នាក់​ស្រី​នឹង​ម្នាក់​ប្រុស​គ្នា​នឹង​បាន​ជួប​គ្នា​នៅ​ពេល​ដែល​ទៅ​ប្រលង​សិស្ស​ពូកែ ហើយ​ម្នាក់​ប្រុស​នឹង​បាន​ឃើញ​ម្នាក់​ស្រី​នោះ​ក៏​ស្រឡាញ់ ហើយ​ម្នាក់​ស្រី​នឹង​ប្រាប់​ថា​បើ​ចង់​ស្រឡាញ់​នាង​ត្រូវតែ​ប្រលង​អោយ​ជាប់​និទ្ទេស​ A ហើយ​ឥឡូវ​ម្នាក់​ប្រុស​នេះ​ក៏​ធ្វើ​បាន​ហើយ  Congratulations”។
តើ​លោក​អ្នក​គិតយ៉ាងណាសម្រាប់​មួយគូរនេះ​?

អត្ថបទដោយ៖ សូររីកា
ប្រភព៖

  • ពិត​ជា​ភ្ញាក់​ផ្អើល​ពេញ Facebook ​គូរ​ស្នេហ៍​និទ្ទេស​ A ដូច​គ្នា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:បច្ចេកវិទ្យា
Tags: