David Beckham បន្ថែម​សាក់​ថ្មី​សម្រាប់​កូន​ប្រុស​របស់​គេ​

គ្រប់​គ្នា​សុទ្ធ​តែ​ស្គាល់​ឈ្មោះ​ David Beckham ដែល​ជា​អតីត​តារា​បាល់​ទាត់​ដ៏​ល្បី​ហើយ​ក៏​ដឹង​ថា​ជា​រូប​គាត់​ជា​បុរស​ម្នាក់​ដែល​ស្រលាញ់​គ្រួសារ​ជា​ខ្លាំង​ ហើយ​តែង​តែ​ចំណាយ​ពេល​យ៉ាង​ច្រើន​ដើម្បី​គ្រួសារ​ ។

កាល​ពី​ពេល​ថ្មី​នេះ​ David Beckham ទើប​តែ​បង្ហាញ​សាក់​ថ្មី​មួយ​ដែល​មាន​ពាក្យ​ថា​ Buster ​នៅ​លើ​កញ្ចឹង​ក​របស់​លោក​ ដោយ​ Beckham បាន​បញ្ជាក់​ថា​លោក​សាក់​វា​ដើម្បី​កូន​ប្រុស​ច្បង​របស់​លោក​គឺ​ Brooklyndoy ដោយ​ពាក្យ​ Buster គឺ​ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​លោក​ដាក់​ឲ្យ​កូន​ប្រុស​រូប​នេះ​ ។

ហើយ​កាល​ពី​មួយ​រយៈ​មុន​ Beckham ក៏​ទើប​តែ​សាក់​រូប​ Minion ដើម្បី​បំពេញ​ចិត្ត​កូន​ស្រី​ជាទី​ស្រលាញ់​ និង​សាក់​លេខ​៩៩​នៅ​លើ​ម្រាម​ដៃ​របស់​លោក​ដែល​រំលឹក​អនុស្សាវរីយ៍​ដែល​រូប​លោក​រៀប​ការ​ជាមួយ​ប្រពន្ធ​កាល​ឆ្នាំ​១៩៩៩​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • David Beckham បន្ថែម​សាក់​ថ្មី​សម្រាប់​កូន​ប្រុស​របស់​គេ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: