ហួសចិត្ត៖ ចាប់បង្ខំក្មេងស្រី ២ នាក់បងប្អូនបង្កើតបន្ទប់ទឹក

6 Videos


ហួសនឹងថ្លែង ដោយបុរសវ័យចំណាស់ម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៦ ដោយចោទប្រកាន់ថា បានប្រទូស្តកេរ្តិ៍ភេទ និងរំលោភក្មេងស្រី២នាក់ ជាបងប្អូនបង្កើតនៅក្នុងបន្ទប់ទឹកផ្ទះរបស់ខ្លួន ។

លោកវរសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ កង គុន ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិសំរោង ឃុំគោករមៀត ស្រុកថ្មពួក ត្រូវបានឃាត់ខ្លួនបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីស្ត្រីឈ្មោះ ស្រី ចិន អាយុ២៦ឆ្នាំ ដោយចោទប្រកាន់ថា បុរសរូបនោះបានប្រទូស្តកេរ្តិ៍ក្មួយស្រីរបស់គាត់ ២ នាក់ ។

ស្ត្រីឈ្មោះ ស្រី ចិន ដែលជាម្តាយមីងក្មេងស្រីរងគ្រោះទាំង ២ នាក់បានឲ្យដឹងថា កាលពីវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៦ ខណៈក្មួយស្រីគាត់ ២នាក់បងប្អូនបង្កើត ម្នាក់អាយុ ៦ ឆ្នាំ ម្នាក់អាយុ ៧ ឆ្នាំ ទៅមើលទូរទស្សន៍នៅផ្ទះជនស្ស័យ ដែលមានរបងជាប់គ្នា ហើយឆ្លៀតពេលដែលប្រពន្ធកូនមិននៅផ្ទះ បានលួងលោមក្មួយស្រីគាត់ម្តងម្នាក់ចូលក្នុងបន្ទប់ទឹកដោយប្រាប់ថា ឲ្យហូបនំ ។ ពេលដែលចូលទៅស្រាប់តែចាប់សម្រាតសំពត់ និង យកដៃលូកលេងប្រដាប់ភេទក្មេងស្រីរងគ្រោះ ព្រមទាំងយកដៃក្មេងស្រីទៅបបោសអង្អែលប្រដាប់ភេទខ្លួនឯង ។ មិនតែប៉ុណ្ណោះថែមទាំងយកប្រដាប់ភេទទៅញល់ប្រដាប់ភេទក្មេងស្រីរងគ្រោះរហូតចេញទឹកកាមទៀតផង ។ ក្រោយពេលជនសង្ស័យធ្វើសកម្មភាពលើក្មួយស្រីគាត់ទាំង ២ នាក់បងប្អូនហើយ ក្មួយស្រីគាត់ទាំង ២ នាក់បានយករឿងនេះទៅប្រាប់យាយរបស់ខ្លួន ពេលនោះជនសង្ស័យដឹងក៏បានលួនទួរសុំទោស ពេលនោះនាងមកទាន់ ស្រាប់តែជនសង្ស័យគេចខ្លួនចូលផ្ទះបាត់ ។

ហួសចិត្ត៖ ចាប់បង្ខំក្មេងស្រី ២ នាក់បងប្អូនបង្កើតបន្ទប់ទឹក

បន្ទាប់មកពេលនាងជាម្តាយមីងបានដឹងរឿង ក៏ទៅប្តឹងកម្លាំងកងរាជអាវុធហត្ថស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៦ នៅផ្ទះជនសង្ស័យតែម្តង ៕ សុថាត់