បុរសម្នាក់ចំណាយលុយ ៦ ពាន់ដុល្លារ «កែពង្រីកដើមទ្រូង» ព្រោះឃើញស្រីៗមានការងារល្អៗធ្វើ រីឯខ្លួនទាត់ខ្យល់

បុរសម្នាក់នៅក្នុងប្រទេសចិន បានកំពុងត្រូវបានចំអកពីសំណាក់សហគមន៍អ៊ីនធើរណេត ក្រោយពីគាត់បានចំណាយលុយរាប់ពាន់ដុល្លារ ក្នុងការកែពង្រីកសុដន់ ។

បុរសអាយុ ៣០ ឆ្នាំ ម្នាក់ រស់នៅក្នុងទីក្រុង Zhuzho ដែលត្រូវបានស្គាល់ឈ្មោះថា Ho បាននិយាយថា គាត់ទទួលការកែពង្រីកសុដន់ ចាប់តាំងពីគាត់ពុំអាចស្វែងរកការងារបាននឹងគេ ក្នុងនាមជាមនុស្សប្រុសម្នាក់ ។

Loading...

គាត់បានចំណាយ ៦ ពាន់ដុល្លារអាមេរិក ទៅលើការកែពង្រីកសុដន់ នៅឯមន្ទីរពេទ្យ Ruilan Medical Cosmetic Hospital ដោយសារតែគាត់បានឃើញស្ត្រីៗដែលគាត់បានស្គាល់ទាំងអស់ ពួកគេស្វែងរកការងារល្អបានគ្រប់ៗគ្នា, រីឯគាត់វិញ បែរជាត្រូវទាត់ខ្យល់ ។

គាត់បានខ្ចីកម្ចីគេ ដើម្បីយកមកបង់សម្រាប់សេវាវះកាត់កែសម្ផស្សនេះ ។

ទោះយ៉ាងណា នៅពេលម្តាយរបស់គាត់បានដឹងអំពី “រឿងរ៉ាវ” នេះរបស់កូនប្រុស, គាត់ក៏បានយំ ។ ម្តាយរូបនោះ ស្នើសុំ Ho ដកចេញនូវសុដន់កែនេះ ព្រោះអ្នកស្រីពុំអាចឈរមើលកូនប្រុសមានដើមទ្រូងធំបែបនេះនោះទេ ។

នៅទីបំផុត Ho ក៏បានសម្រេចចិត្ត “ធ្វើតាម” ម្តាយ ក្រោយនៅតែពុំអាចស្វែងរកការងារបាន ហើយក្រុមគ្រួសារគាត់ ក៏បានគំរាមពុំទទួលស្គាល់គាត់តទៅទៀតនោះ ៕

បុរសម្នាក់ចំណាយលុយ ៦ ពាន់ដុល្លារ «កែពង្រីកដើមទ្រូង» ព្រោះឃើញស្រីៗមានការងារល្អៗធ្វើ រីឯខ្លួនទាត់ខ្យល់

បុរសម្នាក់ចំណាយលុយ ៦ ពាន់ដុល្លារ «កែពង្រីកដើមទ្រូង» ព្រោះឃើញស្រីៗមានការងារល្អៗធ្វើ រីឯខ្លួនទាត់ខ្យល់

បុរសម្នាក់ចំណាយលុយ ៦ ពាន់ដុល្លារ «កែពង្រីកដើមទ្រូង» ព្រោះឃើញស្រីៗមានការងារល្អៗធ្វើ រីឯខ្លួនទាត់ខ្យល់

បុរសម្នាក់ចំណាយលុយ ៦ ពាន់ដុល្លារ «កែពង្រីកដើមទ្រូង» ព្រោះឃើញស្រីៗមានការងារល្អៗធ្វើ រីឯខ្លួនទាត់ខ្យល់

បុរសម្នាក់ចំណាយលុយ ៦ ពាន់ដុល្លារ «កែពង្រីកដើមទ្រូង» ព្រោះឃើញស្រីៗមានការងារល្អៗធ្វើ រីឯខ្លួនទាត់ខ្យល់

  • បុរសម្នាក់ចំណាយលុយ ៦ ពាន់ដុល្លារ «កែពង្រីកដើមទ្រូង» ព្រោះឃើញស្រីៗមានការងារល្អៗធ្វើ រីឯខ្លួនទាត់ខ្យល់已关闭评论
  • 8 views
  • Hide Sidebar
    A+