បន្សាបជាតិពុល​ក្នុង​រាង​កាយ​ដោយ​ប្រើ​ក្រូច​ឆ្មារ និង​ប្រេង​អូលីវ​ដែល​​មាន​នៅ​ក្បែរ​ដៃ​អ្នក​បង្កើយ

ការទទួលទានម្ហូបចំណីត្រីសាច់បន្លែផ្លែឈើដែលសម្បូរដោយសារធាតុគីមី មិនខុសពីការនាំជាតិពុលចូលក្នុងរាងកាយនោះទេ។ តែបើមិនទទួលទាន ក៏គ្មានជម្រើសអ្វីផ្សេងពីនេះដែរ ព្រោះសព្វថ្ងៃនេះពិបាករកណាស់ម្ហូបចំណី ឬបន្លែផ្លែឈើដែលគ្មានសារធាតុគីមី។ តែយើងអាចប្រើវិធីសាមញ្ញមួយនេះដើម្បីបន្សាបជាតិពុលក្នុងរាយកាយបានដោយគ្រាន់តែប្រើក្រូចឆ្មារ និងប្រេងអូលីវដែលតែងតែមាននៅក្បែរដៃក្នុងផ្ទះបាយរបស់យើងតែប៉ុណ្ណោះ។

បន្សាបជាតិពុល​ក្នុង​រាង​កាយ​ដោយ​ប្រើ​ក្រូច​ឆ្មារ និង​ប្រេង​អូលីវ​ដែល​​មាន​នៅ​ក្បែរ​ដៃ​អ្នក​បង្កើយ

អ្វីដែលអ្នកត្រូវធ្វើនោះគឺគ្រាន់តែយកប្រេងអូលីវ ១ ស្លាបព្រាតែដាក់បញ្ចូលគ្នាជាមួយនឹងទឹកក្រូចឆ្មារ ១ ស្លាបព្រាតែដែរ ហើយទទួលទានបន្ទាប់ពីក្រោយពីដំណេក រួចចាំទៅដុសធ្មេញចេញជាការសេ្រច។ ឱសថនេះនឹងជួយសម្អាតប្រព័ន្ធរាងកាយអ្នកកុំឱ្យមានជាតិពុលបានយ៉ាងមានប្រសិទ្ធភាព។ ចំណែកអត្ថប្រយោជន៍ក្រៅពីនេះដែលអ្នកទទួលបានរួមមាន៖

បន្សាបជាតិពុល​ក្នុង​រាង​កាយ​ដោយ​ប្រើ​ក្រូច​ឆ្មារ និង​ប្រេង​អូលីវ​ដែល​​មាន​នៅ​ក្បែរ​ដៃ​អ្នក​បង្កើយ

១. ប្រេងអូលីវជួយកាត់បន្ថយកម្រិតកូឡេស្ទេរ៉ុលអាក្រក់ បូករួមជាមួយនឹងទឹកក្រូចឆ្មារលាយចូលគ្នាផងនោះ វាមានប្រយោជន៍ចំពោះទាំងប្រព័ន្ធសរសៃឈាម និងបេះដូងផងដែរ។

បន្សាបជាតិពុល​ក្នុង​រាង​កាយ​ដោយ​ប្រើ​ក្រូច​ឆ្មារ និង​ប្រេង​អូលីវ​ដែល​​មាន​នៅ​ក្បែរ​ដៃ​អ្នក​បង្កើយ

២. ក្រូចឆ្មារមានផ្ទុកវីតាមីន ស៊ី (Vitamin C) ។ ទទួលទានវានៅពេលព្រឹកគឺល្អសម្រាប់ប្រព័ន្ធការពាររាងកាយ និងបន្សាបជាតិពុលក្នុងខ្លួនផងដែរ។

បន្សាបជាតិពុល​ក្នុង​រាង​កាយ​ដោយ​ប្រើ​ក្រូច​ឆ្មារ និង​ប្រេង​អូលីវ​ដែល​​មាន​នៅ​ក្បែរ​ដៃ​អ្នក​បង្កើយ

៣. ក្រៅពីបណ្តេញជាតិពុលចេញ ក្រូចឆ្មារ និងប្រេងអូលីវជួយឱ្យថ្លើម និងថង់ទឹកប្រមាត់ដំណើរការបានយ៉ាងមានប្រសិទ្ធភាព។

បន្សាបជាតិពុល​ក្នុង​រាង​កាយ​ដោយ​ប្រើ​ក្រូច​ឆ្មារ និង​ប្រេង​អូលីវ​ដែល​​មាន​នៅ​ក្បែរ​ដៃ​អ្នក​បង្កើយ

៤. ប្រេងអូលីវ និងក្រូចឆ្មារនេះក៏អាចជួយកាត់បន្ថយអាការឈឺសន្លាក់បានផងដែរ។

បន្សាបជាតិពុល​ក្នុង​រាង​កាយ​ដោយ​ប្រើ​ក្រូច​ឆ្មារ និង​ប្រេង​អូលីវ​ដែល​​មាន​នៅ​ក្បែរ​ដៃ​អ្នក​បង្កើយ

៥. ពេលអ្នកទទួលទានប្រេងអូលីវ និងក្រូចឆ្មារទាំងនៅពោះទទេមិនទាន់បានញ៉ាំអី វានឹងអាចជួយឱ្យរាងកាយអាចលុបបំបាត់បញ្ហាគ្រួសក្នុងប្រមាត់ផងដែរ។

បន្សាបជាតិពុល​ក្នុង​រាង​កាយ​ដោយ​ប្រើ​ក្រូច​ឆ្មារ និង​ប្រេង​អូលីវ​ដែល​​មាន​នៅ​ក្បែរ​ដៃ​អ្នក​បង្កើយ

៦. ឱសថងាយធ្វើពីរមុខខាងលើនេះរួមបញ្ចូលគ្នាអាចជួយបន្សាបជាតិពុលក្នុងតម្រងនោម ថង់ទឹកប្រមាត់ និងថ្លើមផងដែរ៕

ប្រភព ៖ mohameas

  • បន្សាបជាតិពុល​ក្នុង​រាង​កាយ​ដោយ​ប្រើ​ក្រូច​ឆ្មារ និង​ប្រេង​អូលីវ​ដែល​​មាន​នៅ​ក្បែរ​ដៃ​អ្នក​បង្កើយ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ចំនេះដឹង
Tags: