របៀបធ្វើ ឆាក្រសាំងទាបជាមួយសាច់គោ

របៀបធ្វើ ឆាក្រសាំងទាបជាមួយសាច់គោ

គ្រឿងផ្សំ

  • សាច់គោ ៣ខាំ (សាច់ផ្អែម)
  • ក្រសាំងទាប ៥ខាំ
  • ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • អំបិលបន្តិច
  • ម្រេច ១ស្លាបព្រាកាហ្វេ
  • ប្រេងឆា ២ស្លាបព្រាបាយ
របៀបធ្វើ
  1. ហាន់សាច់តាមបណ្តោយសាច់ជាបន្ទះស្តើងៗតូចល្មម។
  2. ក្រសាំងទាបប៉េះផ្កាចេញអោយស្អាត កាត់វែងៗ រៀបដាក់ចានចម្រាប់ទទួលទាន។
  3. ដាំប្រេងឆាអោយក្តៅតិចៗ ដាក់ខ្ទឹមចូលបំពងអោយឈ្ងុយ សឹមដាក់សាច់ និងគ្រឿងផ្សំរសជាតិចូលឆាអោយឆ្អឹន ប្រហែល៥នាទី (កុំឆ្អឹនពេក ធ្វើអោយសាច់ស្វិត) ភ្លក្សរសជាតិតាមចំនូលចិត្ត ដូសដាក់ក្នុងចានក្រសាំងទាបជាការស្រេច៕

ប្រភព ៖ camlocation

  • របៀបធ្វើ ឆាក្រសាំងទាបជាមួយសាច់គោ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ចំនេះដឹង
Tags: