របៀបធ្វើ សាច់គោចង្កាក់

 សូមទស្សនាវីដេអូ ៖ 

គ្រឿងផ្សំ

  • សាច់គោ ២គីឡូក្រាម (សាច់ផុយជាប់ខ្លាញ់)
  • គ្រឿងបុក ១កូនចានចង្កិះ
  • ម្សៅស៊ុប ២ស្លាបព្រាបាយ
  • ប្រេងឆា កន្លះកូនចានចង្កិះ
  • ស្ករ ១០ស្លាបព្រាបាយ
  • គ្រឿងសាតេ ១កញ្ចប់
  • គ្រឿងសាស៊ីវ ១កញ្ចប់កន្លះ
របៀបធ្វើ
  1. ហាន់សាច់ជាដុំៗ មិនស្តើង មិនក្រាសពេក ហាន់តាមបណ្តោយសាច់។
  2. លាយគ្រឿងផ្សំទាំងអស់ជាមួយសាច់អោយសព្វ រួចទុកចោល ៣ទៅ៥នាទី សឹមយកមកដោតជាមួយចង្កាក់ឬស្សី។
  3. យកសាច់ដែលដោតរួចទៅអាំងអោយឆ្អឹន ញាំជាមួយជ្រក់ល្ហុងជាការស្រេច៕

របៀបធ្វើ សាច់គោចង្កាក់

ប្រភព ៖ camlocation