បបរ​សម្រាប់​កូន​ដែល​ទល់លាមក​(៦​ខែ​ឡើង​ទៅ​)

បបរ​សម្រាប់​កូន​ដែល​ទល់លាមក​(៦​ខែ​ឡើង​ទៅ​)

​នៅពេល​ដែល​កូនអ្នកមាន​អាយុ​ចាប់ពី​៦​ខែ​ឡើង​ទៅ ហើយ​គេ​មាន​អាការៈ​ទល់លាមក អ្នក​អាច​ដាំបបរ​មួយ​ប្រភេទ​នេះ​ឲ្យ​កូន​ញ៉ាំ​បាន​។ ក្រោយពេល​ដែល​កូន​ញ៉ាំ​ហើយ វា​មិន​ត្រឹមតែ​អាច​ជួយ​អាការៈ​ទល់លាម​ក​នេះទេ ថែម​ទាំង​អាច​ជួយ​ធ្វើឲ្យ​ភ្នែក​ភ្លឺ ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ថែម​ទាំង​អាច​ធ្វើឲ្យ​កូនលូតលាស់​បានល្អ​។ ដូចនេះ​តើ​មាន​គ្រឿងផ្សំ និង​របៀប​ចម្អិន​បែបណា​ខ្លះ​ទៅ​?

គ្រឿងផ្សំ ៖ ម្រះ​ចំនួន​៦៥​ក្រាម ល្ពៅ​ចំនួន​១០០​ក្រាម អង្ករ​ចំនួន​៣០​ក្រាម ទឹក​បរិមាណ​ល្មម​។​
 បបរ​សម្រាប់​កូន​ដែល​ទល់លាមក​(៦​ខែ​ឡើង​ទៅ​)
​របៀប​ចម្អិន ៖
1.​    ​ដំបូង​អ្នក​ត្រូវ​លាង​ល្ពៅ​ឲ្យ​ស្អាត ហើយ​ចិត​ជា​ដុំ​តូចៗ​។​
 បបរ​សម្រាប់​កូន​ដែល​ទល់លាមក​(៦​ខែ​ឡើង​ទៅ​)
2.​    ​បន្ទាប់​មក​អ្នក​អាច​លាង​ម្រះ​ឲ្យ​ស្អាត ហើយ​ចិត​ជា​ដុំ​តូចៗ​ដូចគ្នា​។​
 បបរ​សម្រាប់​កូន​ដែល​ទល់លាមក​(៦​ខែ​ឡើង​ទៅ​)
3.​    ​បន្ទាប់មក​ទៀត​អ្នក​អាច​លាង​អង្ករ​ឲ្យ​ស្អាត រួច​ដាក់​ចូល​ទៅក្នុង​ឆ្នាំង​មួយ ដោយ​ដាក់​ល្ពៅ ម្រះ និង​ទឹក​ចូលទៅ​ក្នុង​នោះ​ដាំ​ជា​បបរ​។​
 បបរ​សម្រាប់​កូន​ដែល​ទល់លាមក​(៦​ខែ​ឡើង​ទៅ​)
4.​    ​ដាំ​រហូត​ដល់​វា​រលួយ​ជា​ការ​ស្រេច​៕
 បបរ​សម្រាប់​កូន​ដែល​ទល់លាមក​(៦​ខែ​ឡើង​ទៅ​)
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • បបរ​សម្រាប់​កូន​ដែល​ទល់លាមក​(៦​ខែ​ឡើង​ទៅ​)已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:សុខភាពកុមារ
Tags: