អាសន្នហើយ ! រុស្ស៊ីប្រកាសថា អាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខ

ប៉ុស្តិ៍ទូរទស្សន៍ផ្លូវការគ្រប់គ្រងដោយរដ្ឋក្នុងប្រទេសរុស្ស៊ី បានផ្សព្វផ្សាយកាលពីដើមសប្តាហ៍នេះ នូវសេចក្តីប្រកាសមួយដល់ប្រជាពលរដ្ឋអំពីការអាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែររវាងរុស្ស៊ី ជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខ ខណៈការប្រកាសដូច្នេះ គឺកើតឡើងក្រោយមានស្ថានការណ៍តានតឹងខ្លាំងឡើងៗ ពាក់ព័ន្ធនឹងវិបត្តិសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី ដែលមានការពង្រាយកងកម្លាំងយោធា និងសព្វាវុធរៀងៗខ្លួន រវាងមហាអំណាចរុស្ស៊ី និងមហាអំណាចអាមេរិក ។

អាសន្នហើយ ! រុស្ស៊ីប្រកាសថា អាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខអាសន្នហើយ ! រុស្ស៊ីប្រកាសថា អាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខ

Loading...

សារព័ត៌មាន Metro របស់អង់គ្លេស បានផ្សព្វផ្សាយកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗឲ្យដឹងថា លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានស្នើច្បាប់មួយដើម្បីព្យួរកិច្ចព្រមព្រៀងស្តីពីការបោះបង់ចោលនូវសារធាតុ Plutonium សម្រាប់ចម្រាញ់ផលិតអាវុធនុយក្លេអ៊ែរ រវាងទីក្រុង Moscow និងទីក្រុង Washington កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ ។

អាសន្នហើយ ! រុស្ស៊ីប្រកាសថា អាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខអាសន្នហើយ ! រុស្ស៊ីប្រកាសថា អាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខ

មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅឲ្យដឹងថា លេណដ្ឋានក្រោមដីត្រូវបានសាងសង់រួចរាល់ហើយសម្រាប់ផ្តល់សុវត្ថិភាពដល់មនុស្សចំនួន១២លាននាក់ ដែលជាការល្មមគ្រប់គ្រាន់សម្រាប់ចំនួនប្រជាជនរស់នៅទីក្រុង Moscow ទាំងអស់ ។

អាសន្នហើយ ! រុស្ស៊ីប្រកាសថា អាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខ

សមាគមត្រួតពិនិត្យកងកម្លាំងយោធា (Arms Control Association) បានអះអាងឲ្យដឹងថា បច្ចុប្បន្ន សហរដ្ឋអាមេរិក និងរុស្ស៊ី បាននិងកំពុងបញ្ជូនក្បាលគ្រាប់យុទ្ធសាស្ត្រច្រើនជាង ១ ៥០០គ្រាប់ ដោយយន្តហោះទម្លាក់គ្រាប់បែកចំនួន ២០០គ្រឿង ទៅ៣០០គ្រឿង ជាមួយនឹងគ្រាប់មីស៊ីល ព្រមទាំងប្រព័ន្ធដឹកជញ្ជូនអាវុធនុយក្លេអ៊ែរកាន់តែទំនើបៗច្រើនលើសលប់ជាងការចាំបាច់ឆ្ងាយណាស់ ដើម្បីទប់ស្កាត់ការវាយប្រហារដោយអាវុធនុយក្លេអ៊ែររៀងៗខ្លួន ។

អាសន្នហើយ ! រុស្ស៊ីប្រកាសថា អាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខ

តាមការប៉ាន់ស្មាន នាពេលបច្ចុប្បន្ន មហាអំណាចរុស្ស៊ីមានអាវុធនុយក្លេអ៊ែរចំនួនប្រមាណជិត ១០ ០០០គ្រាប់ និងមហាអំណាចអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តនៅក្នុងអង្គការ NATO (អង់គ្លេស និងបារាំង) មានអាវុធនុយក្លេអ៊ែរចំនួនប្រមាណជាង ១៣ ០០០គ្រាប់ ។

អាសន្នហើយ ! រុស្ស៊ីប្រកាសថា អាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខ

គ្រាប់បែកនុយក្លេអ៊ែរ ជាគ្រាប់បែក ឬជាអាវុធដ៏មានកម្លាំងខ្លាំងក្លាបំផុត ត្រូវបានផលិតចេញជារូបរាងមុនគេបង្អស់ដោយសហរដ្ឋអាមេរិក (ដំណើរការកម្មវិធីថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៣៩) និងបានពិសោធន៍សាកល្បងដំបូងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៤៥ ។ ឥទ្ធិពលមហិមារបស់គ្រាប់បែកនុយក្លេអ៊ែរ ត្រូវបានគេស្គាល់ និងដឹងឮពិតប្រាកដនោះ គឺបន្ទាប់ពីសហរដ្ឋអាមេរិកយកទៅទម្លាក់នៅលើទីក្រុង Hiroshima និង Nagasaki ប្រទេសជប៉ុននាថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៤៥ ធ្វើឲ្យមហាអំណាចជប៉ុនចុះចាញ់នៅក្នុងសង្គ្រាមលោកលើកទី២ជាស្ថាពរ ៕

ប្រភព៖ dtn7