តោះ​ថ្ងៃ​អាទិត្យ​នេះ​មក​រៀន​ថត​រូប​អោយ​បាន​ស្អាត​ដោយ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ទាំង​អស់​គ្នា

មនុស្សភាគច្រើនចូលចិត្តថតរូប មិនថាថតរូបបែបSelfie ឬក៏ថតសកម្មភាពផ្សេងៗ និងអ្នកខ្លះចូលចិត្តថតរូបទេសភាព។រូបថតដែលយើងថតភាគច្រើនគឺតាមរយះទូរស័ព្ទដៃ ដោយសារតែកាមេរ៉ាទូរស័ព្ទនាពេលនេះមានគុណភាពល្អ ម្យ៉ាងវាក៏ងាយស្រួលយកតាមខ្លួន មិនធំដូចកាមេរ៉ាឌីជីថលផងដែរ។ ដូច្នេះថ្ងៃចុងសប្តាហ៏នេះខេមបូមេក សូមណែនាំគន្លឹះមួយចំនួនដែលប្រិយមិត្តអាចសាកល្បងអនុវត្តបាន:

១.សម្អាតLen: នេះមិនមែនជាគន្លឹះនោះទេតែវាជារឿងចាំបាច់ដែលត្រូវធ្វើ ប្រសិនបើLen ស្មាតហ្វូនរបស់អ្នកមានស្នាមនិងធូលីនោះ វាក៏ជះឥទ្ធិពលដល់រូបភាពផងដែរ។

តោះ​ថ្ងៃ​អាទិត្យ​នេះ​មក​រៀន​ថត​រូប​អោយ​បាន​ស្អាត​ដោយ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ទាំង​អស់​គ្នា

២.ធ្វើការFocus: នេះជាចំណុចដ៏ទាក់ទាញមួយ ប្រសិនបើលោកអ្នកធ្វើការFocus បានល្អ រូបថតដែលលោកអ្នកថតបានវាពិតជាស្រស់ស្អាតមិនចាញ់កាមេរ៉ាអាជីពប៉ុន្មានទេ។ ដើម្បីធ្វើការFocus សូមកំណត់វត្ថុដែលយើងចង់Focus ដែលជាទូទៅត្រូវនៅជិតនឹងLen កាមេរ៉ា។

តោះ​ថ្ងៃ​អាទិត្យ​នេះ​មក​រៀន​ថត​រូប​អោយ​បាន​ស្អាត​ដោយ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ទាំង​អស់​គ្នា
៣.កុំZoom : នេះជាចំណុចដែលយើងជួបប្រទះញឹកញាប់ កាលណាយើងចង់ថតយកវត្ថុនៅឆ្ងាយ នោះយើងពង្រីកវាមកជិតដើម្បីថត។ ប៉ុន្ដែការធ្វើបែបនេះនាំអោយរូបរបស់យើងព្រិលទៅវិញ យកល្អគួរថតរួចទើបCrop ជាក្រោយ វានឹងប្រសើរជាងZoom។

តោះ​ថ្ងៃ​អាទិត្យ​នេះ​មក​រៀន​ថត​រូប​អោយ​បាន​ស្អាត​ដោយ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ទាំង​អស់​គ្នា

៤.ប្រើRule of third: វាជាការកំណត់ទីតាំងវត្ថុយើងចង់ថត អោយនៅផ្នែកម្ខាង ដែលមើលទៅវានឹងលេចធ្លោជាងកាលដែលយើងថត មិនបានគិតពីទីតាំងរបស់រូបភាព។

តោះ​ថ្ងៃ​អាទិត្យ​នេះ​មក​រៀន​ថត​រូប​អោយ​បាន​ស្អាត​ដោយ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ទាំង​អស់​គ្នា
៥.ថតអោយបានច្រើនរូប: គន្លឹះមួយនេះសាកសមបំផុតសម្រាប់ថតយករូបភាពមានចលនា។ បើសិនជាលោកអ្នកចង់ថតសកម្មភាពសត្វឬក៏អ្វីនរណាម្នាក់នោះ ការថតបែបនេះនឹងផ្តល់រូបភាពជាទីពេញចិត្តមិនខាន។ដើម្បីថតបានសម្រាប់អ្នកដែលប្រើប្រាស់iPhone គឺគ្រាន់តែចុចប៊ូតុងថតអោយជាប់នោះកាមេរ៉ានឹងថតរូបភាពរហូតទាល់តែ អ្នកលែងដៃ។

តោះ​ថ្ងៃ​អាទិត្យ​នេះ​មក​រៀន​ថត​រូប​អោយ​បាន​ស្អាត​ដោយ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ទាំង​អស់​គ្នា
៦.ប្រើHDR: វាសាកសមសម្រាប់ថតយករូបភាពដែលនៅប្រឈមនឹងពន្លឺ។ជាពិសេសពេលព្រះអាទិត្យរះនិងលិច មុខងារនេះនឹងផ្ដល់រូបភាពដែលទាក់ទាញជាងយើងថតធម្មតា។

តោះ​ថ្ងៃ​អាទិត្យ​នេះ​មក​រៀន​ថត​រូប​អោយ​បាន​ស្អាត​ដោយ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ទាំង​អស់​គ្នា

ទាំងនេះជាគន្លឹះខ្លះៗប៉ុណ្ណោះដែលខេមបូមេកចង់បង្ហាញជូនសម្រាប់អ្នកដែលថតរូបបានស្អាត។ ការពិតដើម្បីថតរូបបានល្អ តម្រូវអោយយើងចេះតិចនិកមួយចំនួនរួមទាំងមានគំនិតច្នៃប្រឌិតផងដែរ។ប្រសិនបើលោកអ្នកចង់បានគន្លឹះល្អៗផ្សេងទៀតសូមប្រាប់មកពួកយើង យើងខ្ញុំនឹងស្វែងរកមកជូនជាបន្ត៕

ប្រភព ៖

ប្រែសម្រួល ៖ Leng Kim

 

  • តោះ​ថ្ងៃ​អាទិត្យ​នេះ​មក​រៀន​ថត​រូប​អោយ​បាន​ស្អាត​ដោយ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ទាំង​អស់​គ្នា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កំសាន្ត
Tags: