តើ​យប់​នេះ​កាំភ្លើង​ធំ​ Arsenal អាច​បំបាក់​ញញួរ​ធំ​ West Ham បាន​អត់​ ?

ក្នុង​យប់​នេះ​វេលា​ម៉ោង​៧នឹង៣០​នាទី​ក្លឹប​កាំភ្លើង​ធំ​ Arsenal បើក​ទ្វារ​ទឹក​ដី​ Emirate Stadium របស់​ខ្លួន​ដើម្បី​ស្វាគមន៍​ក្រុម​ញញួរ​ធំ​ West Ham United ។

ក្នុង​ការ​ប្រកួត​នេះ​គ្រូ​បង្វឹក​ Arsenal លោក​ Arsen Wenger នឹង​មិន​ដាក់​កីឡាករ​ Alexis Sanchez ឲ្យ​ចូល​លេង​ក្នុង​ប្រកួត​នេះ​ទេ​ព្រោះ​គេ​​ទើប​ត្រលប់​ចូល​ហ្វឹក​ហាត់​វិញ​ប៉ុនោះ​ ដោយ​ឡែក​កីឡាករ​ Jack Wilshere មិន​អាច​ចូល​លេង​ក្នុង​ប្រកួត​​នេះ​បាន​ទេ​កំពុង​មាន​របួស​ជើង​ខាង​ឆ្វេង​ ខណៈ​កីឡាករ​ Danny Welbeck នឹង​ Tomas Roisky នៅ​តែ​មិន​ទាន់​ជា​សះស្បើយ​ពី​របួស​ជង្គង់នៅ​ឡើយ​ ។

ចំពោះ​ក្លឹប​ West Ham ឯណោះ​វិញ​នឹង​ត្រូវ​អវត្តមាន​កីឡាករ​ Enner Valecncia ដែល​របួស​កែង​ជើង​នឹង​ជង្គង់​អំឡុង​ពេល​ប្រកួត​ Europa League វគ្គ​ជម្រុះ​ជាមួយ​ក្លឹប​ Astria Giurgiu ខណៈ​ខ្សែ​ប្រយុទ្ធ​ Andy Caroll កំពុង​តែ​សម្រាក​ព្យាបាល​របួស​ជង្គង់​ផង​ដែរ​​ ។

បញ្ជី​រាយ​នាម​កីឡាករ​ដែល​អាច​ជាប់​ជា​ជម្រើស​របស់​ក្រុម​ទាំង​ពីរ​ ៖

កីឡាករ​១១​នាក់​របស់​ Arsenal មាន​(4-2-3-1) ៖ Cech , Bellerine , Metersaker , Koscielny , Monreal , Coquelin , Carzola , Ramsey , Ozil , Oxlade Chamberlain , Walcott

កីឡាករ​១១​នាក់​របស់​ West Ham មាន​(4-3-1-2) ៖ Adrian , O’Brien , Reid , Ogbnna , Cresswell , Kouyate , Noble , Zarate , Sakho

តើ​ប្រិយ​មិត្ត​យល់​ថា​ក្រុម​មួយ​ណា​នឹង​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​ ?

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • តើ​យប់​នេះ​កាំភ្លើង​ធំ​ Arsenal អាច​បំបាក់​ញញួរ​ធំ​ West Ham បាន​អត់​ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:វីដេអូ
Tags: