មាន​ដឹង​ថា​​​បទ Banana Song របស់​ក្រុម​ Minion នៅ​ក្នុង​រឿង​ Despicable Me 2 មាន​ប្រភព​មក​ពី​ណា​អត់ ?

Banana Song ដែល​ជា​ចម្រៀង​របស់​ក្រុម​ Minion ​នៅ​ក្នុង​រឿង Despicable Me 2 គឺ​ជា​ចម្រៀង​ដែល​កែ​ច្នៃ​ចេញ​ពី​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា Barbara Ann។

2nd November 1964: American pop group The Beach Boys in 1964. (Photo by Hulton Archive/Getty Images)

Barbara Ann ត្រូវ​បាន​គេ​ដឹង​ថា​​ជា​ចម្រៀង​​ដ៏​ពេញ​និយម​មួយ​បទ​របស់​ក្រុម​ចម្រៀង​បុរស Beach Boys របស់​សហរដ្ឋអាមេរិក​ដែល​បាន​ចេញ​ផ្សាយ​តាំង​ពី​ឆ្នាំ 1965 មក​ម្ល៉េះ ដែល​បទ​ចម្រៀង​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ Album មួយ​ដែល​មាន​ឈ្មោះ​ថា Beach Boys’ Party។ Beach Boys មាន​សមាជិក​ទាំង​អស់​ចំនួន 5 នាក់​គឺ Brian Wilson, Mike Love, Al Jardine, David Marksនិង Bruce Johnston ។

ទោះ​បី​បទ​ចម្រៀង​មួយ​នេះ​មាន​អាយុ​កាល​យូរ​ណាស់​មក​ហើយ​ក្ដី ក៏​នៅ​​មាន​មនុស្ស​ជា​ច្រើន​​ចាប់​អារម្មណ៍​ទៅ​លើ​វា ហើយ​ក៏​មាន​អ្នក​ខ្លះ​លើក​យក​បទ​ចម្រៀង​នេះ​​​មក​ច្រៀង​ Cover រួច​ចែក​រំលែក​នៅ​ក្នុង​ បណ្ដាញ​ Youtube ​ដែរ៕

ទស្សនាបទ​ចម្រៀង Barbara Ann របស់ក្រុម Beach Boys ៖

ទស្សនាបទ​ចម្រៀង Banana Song របស់ក្រុម​តុក្កតា Minion ៖

ទស្សនាបទ​ចម្រៀង Barberettes ដែល​ Cover ដោយ​ក្រុម​ចម្រៀង​ស្រី​កូរ៉េ 바버렛츠 The Barberettes ៖

ឯកសារយោង ៖
អត្ថបទ​ដោយ ៖ Mr DEE
រក្សាសិទ្ធិដោយ ©CAMBOMAG

  • មាន​ដឹង​ថា​​​បទ Banana Song របស់​ក្រុម​ Minion នៅ​ក្នុង​រឿង​ Despicable Me 2 មាន​ប្រភព​មក​ពី​ណា​អត់ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: