នគរបាលចាប់ខ្លួនអ្នកវាយកម្ទេចរូបសំណាកអ្នកតានៅភ្នំដោះក្រមុំ

6 Videos


មុខសញ្ញាដែលវាយកម្ទេចរូបសំណាកលោកតាមួយអង្គនៅភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរីកាលពីយប់មិញនោះ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវតាមចាប់ខ្លួនបានហើយ នៅវេលាម៉ោងថ្ងៃត្រង់ ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៦ នេះ គឺជាជនវិកលចរឹក ។

នគរបាលចាប់ខ្លួនអ្នកវាយកម្ទេចរូបសំណាកអ្នកតានៅភ្នំដោះក្រមុំ

លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាខេត្តមណ្ឌលគិរី បានឲ្យដឹងថា កម្លាំងនគរបាលការិយាល័កណ្តាលព្រហ្មទណ្ឌខេត្តដឹកនាំដោយលោក សូ សុវណ្ណ ស្នងការរងខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានក្រុងសែនមនោរម្យ បានធ្វើការស្រាវជ្រាវរកមុខសញ្ញាវាយ កម្ទេចរូបសំណាកលោកតាស្រុះភ្នំដោះក្រមុំ កាលពីទៀបភ្លឺនោះ ឥឡូវនេះយើងចាប់បានហើយ គឺអតីតគ្រូបជាង្រៀន តែបច្ចុប្បន្នជនមានជំងឺវិកលចរឹក ។ ជននេះមានឈ្មោះ ផន ឌឿង អាយុ ៣៨ ឆ្នាំ រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ។

នគរបាលចាប់ខ្លួនអ្នកវាយកម្ទេចរូបសំណាកអ្នកតានៅភ្នំដោះក្រមុំ

ជននេះមិនត្រឹមតែវាយកម្ទេចរូបសំណាកលោកតានៅភ្នំដោះក្រមុំប៉ុណ្ណោះទេ តែនៅព្រឹកថ្ងៃទី ៧ ខែតុលានេះដែរ ជនវិកលចរឹករូបនេះ បានទៅវាយកម្ទេចរថយន្តរបស់អធិការក្រុងសែនមនោរម្យអស់មួយគ្រឿងទៀត បណ្តាលឲ្យខូចខាតយ៉ាងដំណំផងដែរ ។

នគរបាលចាប់ខ្លួនអ្នកវាយកម្ទេចរូបសំណាកអ្នកតានៅភ្នំដោះក្រមុំ

នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងចាត់ការតាមនីតិវិធីទៅលើជនវិកលចរឹកខាងលើ ចំពោះការទង្វើរបស់គេ ៕ សុថាត់

នគរបាលចាប់ខ្លួនអ្នកវាយកម្ទេចរូបសំណាកអ្នកតានៅភ្នំដោះក្រមុំនគរបាលចាប់ខ្លួនអ្នកវាយកម្ទេចរូបសំណាកអ្នកតានៅភ្នំដោះក្រមុំនគរបាលចាប់ខ្លួនអ្នកវាយកម្ទេចរូបសំណាកអ្នកតានៅភ្នំដោះក្រមុំនគរបាលចាប់ខ្លួនអ្នកវាយកម្ទេចរូបសំណាកអ្នកតានៅភ្នំដោះក្រមុំ