ជី​​វ៉ាន់​ស៊ុយ ​សម្អាត​​ជាតិ​ពុល​​ក្នុង​​តម្រង​នោម ​និង​​ក្រ​លៀន​​របស់​​អ្នក​

ជី​​វ៉ាន់​ស៊ុយ ​សម្អាត​​ជាតិ​ពុល​​ក្នុង​​តម្រង​នោម ​និង​​ក្រ​លៀន​​របស់​​អ្នក​

តម្រងនោម ជាសរីរាង្គដែលជួយច្រោះជាតិពុលគ្រប់ប្រភេទពីក្នុងឈាមក្នុងរាងកាយយើង ហើយបញ្ចេញជាតិ ពុលទាំងនោះតាមរយៈពេលទឹកនោម។ ច្រើនឆ្នាំកន្លងផុតទៅ តម្រងនោមប្រឈមនឹងជំងឺផ្សេងៗ ដូចជាជំងឺខូច តម្រងនោម ឬគ្រួសក្នុងតម្រងនោម (កើតដោយសារកំណកជាតិពុល ) ដោយសារតែរបបអាហារដែលយើងបរិភោគសម្បូរជាតិគីមីពុលជំងឺទឹកនោមផ្អែម លើសឈាម និងតំណពូជ។អាស្រ័យហេតុនេះ អ្នកគួរគប្បីយល់ដឹងពី វិធីថែរក្សាតម្រងនោម អ្នក ដើម្បីចៀសវាងមានបញ្ហាតម្រងនាពេលអនាគត។វិធីងាយស្រួលតាមបែបធម្មជាតិក្នុងការសម្អាត និងថែរក្សាតម្រងនោមអ្នកនោះគឺទទួលទានទឹកជីវ៉ាន់ស៊ុយ។ ទឹកជីវ៉ាន់ស៊ុយ ពោរពេញដោយវីតាមីន A, C, K និងរ៉ែដែកដែលជួយបំប៉នដល់សុខភាពឆ្អឹងផងដែរ។យោងតាមលោកវេជ្ជបណ្ឌិត Gillian McKeith បាននិយាយនៅក្នុងសៀវភៅ “Living Food for Health” ថា ទឹកជីវ៉ាន់ស៊ុយ គឺថ្នាំបញ្ចុះទឹកនោមដ៏មានប្រសិទ្ធភាព និងព្យាបាលជំងឺគ្រួសក្នុងតម្រងនោម នោមមកឈឺចាប់ និងគ្រុនក្ដៅ។ ជាពិសេសជាងគេនោះគឺ វាគឺជាថ្នាំធម្មជាតិដ៏ល្អបំផុតសម្រាប់លាងសម្អាតតម្រងនោមមិនឲ្យមានជាតិពុល។ វិធីប្រើមាន ៣ ជម្រើស៖

១ – ទទួលទានស្រស់ អ្នកអាចយកស្លឹកជីវ៉ាន់ស៊ុយទៅកិន រួចត្រងយកទឹកជីសុទ្ធ។ អ្នកអាចទទួលទាន ១ កែវតូចមួយថ្ងៃម្ដង ឬក៏ ៣ ឬ៤ ដងក្នុងសប្ដាហ៍ក៏បាន។

២ – ឆុងជាតែ ឆុងស្លឹកជីវ៉ាន់ស៊ុយស្រស់ (២ ស្លាបព្រាតែ) ក្នុងពែងទឹកក្ដៅ រួចទុក ៥ ទៅ ១០ នាទីសិន ទើបទទួលទានជាតែជីវ៉ាន់ស៊ុយ។ ទទួលទានមួយថ្ងៃ ៣ ពែង។

៣ – ស្ងោរ រួចក្លាសេ កាត់ស្លឹកជីវ៉ាន់ស៊ុយតូចៗ រួចស្ងោរក្នុងកូនឆ្នាំងតូចល្មម (ទឹកល្មម ) រយៈពេល ១០នាទី ។ បន្ទាប់មកទុកវាឲ្យត្រជាក់ និងចាក់ត្រងយកតែទឹកសុទ្ធ និងដាក់ក្នុងក្លាសេក្នុងទឹកទូរទឹកកក ឬធុងទឹកកកឲ្យត្រជាក់ រួចទើបទទួលទាន។ អ្នកអាចទទួលទានមួយថ្ងៃ ១ កែវតូច។ បញ្ជាក់ផងដែរថា ទឹកជីវ៉ាន់ស៊ុយមិនគួរទទួលទានច្រើនពេកនោះទេ។ ជាពិសេសស្ត្រីមានផ្ទៃពោះ គប្បីពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុននឹងទទួលទាន៕

ប្រភព ៖ iknow

  • ជី​​វ៉ាន់​ស៊ុយ ​សម្អាត​​ជាតិ​ពុល​​ក្នុង​​តម្រង​នោម ​និង​​ក្រ​លៀន​​របស់​​អ្នក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:សុខភាព
Tags: