Samsung កំពុង​ដុតដៃដុត ជើង​ជាមួយភ្នាក់ងារ FBI ​ស៊ើបអង្កេត​ករណី​ផ្ទុះ​ឆេះ Galaxy Note 7 ​ថ្មី​មួយ​ទៀត ​នៅ​លើ​ជើង​ហោះហើរ Southwest Airlines

Galaxy Note 7 ហាក់ដូចជាមានបញ្ហាមិនចេះចប់ មិនចេះហើយ ដោយប៉ុន្មានថ្ងៃមុននេះទើបបានធ្វើឱ្យសាធារ ណជនភ្ញាក់ផ្អើលម្ដងទៀត អំពីករណីផ្ទុះឆេះនៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Southwest Airlines។ ពេលនេះ ក្រុមហ៊ុន Samsung កំពុងធ្វើការស៊ើបអង្កេតជុំវិញករណីនេះ ដោយសហការជាមួយភ្នាក់ងារ FBI។

វាអាចត្រូវចាត់ទុកជាករណីធម្មតាទៅហើយ សម្រាប់ដំណឹងអំពីបញ្ហា Galaxy Note 7 នោះព្រោះកន្លងទៅកធ្លាប់កើតច្រើនករណីរួចហើយ និងធ្លាប់មានករណីផ្ទុះ ពេលកំពុងសាកថ្មក្នុងរថយន្តរហូតអាចដុតរថយន្តមួយគ្រឿងបានឯណោះ។

Samsung កំពុង​ដុតដៃដុត ជើង​ជាមួយភ្នាក់ងារ FBI ​ស៊ើបអង្កេត​ករណី​ផ្ទុះ​ឆេះ Galaxy Note 7 ​ថ្មី​មួយ​ទៀត ​នៅ​លើ​ជើង​ហោះហើរ Southwest Airlines

កន្លងទៅក្រុមហ៊ុន Samsung បានបង្ហាញរបៀបសម្គាល់ដឹងថា ម៉ូដែល Galaxy Note 7 ណាដែលមានសុវត្ថិភាព ហើយម៉ូដែលណាគ្មានសុវត្ថិភាព គឺត្រូវមើលលើបន្ទះពណ៌ខ្មៅតូចរាងបួនជ្រុង នៅក្នុងប្រអប់ ឬប្រសិនបើវាយបញ្ចូលលេខ IMEI នៅលើវែបសាយរបស់ Samsung ហើយមានការបញ្ជាក់ប្រាប់ថា វាគឺ Note 7 ថ្មីមានសុវត្ថិ ភាព។

Samsung កំពុង​ដុតដៃដុត ជើង​ជាមួយភ្នាក់ងារ FBI ​ស៊ើបអង្កេត​ករណី​ផ្ទុះ​ឆេះ Galaxy Note 7 ​ថ្មី​មួយ​ទៀត ​នៅ​លើ​ជើង​ហោះហើរ Southwest Airlines

ដូច្នេះពេលនេះ មានតែរង់ចាំលទ្ធផលស៊ើបអង្កេតប៉ុណ្ណោះថា តើថាករណីផ្ទុះនេះ បណ្ដាលមកពីអ្វី? ចុះតើប្រិយមិត្ត កាលបើបានឮព័ត៌មានផ្ទុះឆេះ Note 7 ជាច្រើនបែបនេះ តើនៅតែហ៊ានទិញប្រើទៀតដែរឬទេ?

ប្រភព ៖ thephnompenhtimes

  • Samsung កំពុង​ដុតដៃដុត ជើង​ជាមួយភ្នាក់ងារ FBI ​ស៊ើបអង្កេត​ករណី​ផ្ទុះ​ឆេះ Galaxy Note 7 ​ថ្មី​មួយ​ទៀត ​នៅ​លើ​ជើង​ហោះហើរ Southwest Airlines已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: