មកបន្លំធ្វើជាដូរលុយរួចយកដំបងវាយប្លន់បានសម្រេច ប៉ុន្តែរត់មិនរួច

ភ្នំពេញ៖ កម្មការិនីរោងចក្រម្នាក់ ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់បាន ខណៈមកសកម្មភាពដូរលុយនៅកន្លែងលក់ចាបហួយ ប៉ុន្តែបែរជាមានបំណងយកដំបងវាយប្លន់យកលុយនេះទៅវិញ។ករណីបន្លំដូរលុយវាយប្លន់នេះ កើតឡើងនៅវេលាម៉ោង១ និង០៥នាទីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវបេតុង ក្បែររោងចក្រQMI ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មកបន្លំធ្វើជាដូរលុយរួចយកដំបងវាយប្លន់បានសម្រេច ប៉ុន្តែរត់មិនរួច

ស្ត្រីជាជនសង្ស័យ ឈ្មោះសីុម សុខលាភ ភេទស្រី អាយុ៣០ឆ្នាំ មុខរបកម្មការិនីរោងចក្រ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ស្រ្តីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រួបគាត់បានអង្គុយនៅក្នុងផ្ទះលក់ចាប់ហួយ ក្រោយមកក៏មានស្ត្រីម្នាក់បានដើរមកសុំដូរលុយ២០ដុល្លារដោយបំបែកយកលុយរៀលចំនួន១០ដុល្លារ ។

មកបន្លំធ្វើជាដូរលុយរួចយកដំបងវាយប្លន់បានសម្រេច ប៉ុន្តែរត់មិនរួច

គាត់បានបន្តថា ខណៈរួបគាត់យកកូនសោដើម្បីចាក់យកលុយដូរភ្លាមនោះ ស្ត្រីជាជនសង្ស័យបានយកអង្រែដោយច្រកក្នុងថង់ពណ៌ខ្មៅមកវាយលើរួបគាត់បំណងចង់ប្លន់យកទ្រព្យសម្បត្តិ ទើបគាត់តដៃវិញ ធ្វើឲ្យជនសង្ស័យភ័យរត់ចេញ ពេលនោះគាត់ក៏បានស្រែកអោយគេឯងជួយស្ទាក់ចាប់បានភ្លាមៗតែម្តង ។

បច្ចុប្បន្នកម្មការិនីរោងចក្រសង្ស័យខាងលើ ត្រូវបានបញ្ជូនមកសាកសួរនៅប៉ុស្តិ៍ចោមចៅ ៕

មកបន្លំធ្វើជាដូរលុយរួចយកដំបងវាយប្លន់បានសម្រេច ប៉ុន្តែរត់មិនរួច

ប្រភព ៖ nokorwatnews

  • មកបន្លំធ្វើជាដូរលុយរួចយកដំបងវាយប្លន់បានសម្រេច ប៉ុន្តែរត់មិនរួច已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: