អ្នកផលិតវីដេអូ «ស៊ីក្លូនៃក្តីសង្ឃឹម» ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គទី០៨ ក្រោយទទួលបានការ Like ២ម៉ឺន (Video Inside)

សូមទស្សនាវីដេអូ ៖ 

(ភ្នំពេញ)៖ វីដេអូដែលមានចំណងជើងថា «ស៊ីក្លូនៃក្តីសង្ឃឹម» ផលិតដោយបេក្ខជន ជន រតនៈ ទទួលបានការ Like រហូតដល់២ម៉ឺន នៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន។ វីដេអូនេះ បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា វគ្គទី០៨» ដែលត្រូវបានក្រុមការងារកម្មវិធីយុវជនគំរូកម្ពុជា ប្រគល់រង្វាន់ជូនគាត់នៅព្រឹកមិញ។

ចំនួនចុច Like គាំទ្រនេះ បានធ្វើឲ្យ បេក្ខជន ជន រតនៈ បានក្លាយទៅជា ម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា វគ្គទី០៨»។ លោក ដួង តារា តំណាងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា នេះមិនមែនជាការងាយនោះទេ ដែលវីដេអូ «ស៊ីក្លូនៃក្តីសង្ឃឹម» អាចទាក់ទាញ អ្នកគាំ ទ្រ បានរហូតទៅដល់ ជាង២ម៉ឺននាក់។

វីដេអូ «ស៊ីក្លូនៃក្តីសង្ឃឹម» ដែលមានរយៈពេល ជាង៦នាទី បានបង្ហាញពីស្ថានភាពរបស់ អ្នកធាក់ស៊ីក្លូ និងការរកចំណូល បានជាប្រចាំរបស់ពួកគាត់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ បន្ថែមពីលើនេះ នៅក្នុងវីដេអូខាងលើ បង្ហាញឲ្យឃើញពីក្រុមការងារ របស់បេក្ខជន ជន រតនៈ បានជួយចែករំលែកនូវថវិកា និងសំភារៈមួយចំនួន រួមនឹងការបរិភោគអាហារជួបគ្នាជូនដល់អ្នកធាក់ស៊ីមួយចំនួន នៅរាជធានីភ្នំពេញផងដែរ។ទិដ្ឋភាពនេះហើយ បានទាក់ទាញនូវការចាប់អារម្មណ៍ និងគាំទ្រ យ៉ាងខ្លាំង ពីសាធារណជន ដែលរហូតធ្វើឲ្យ វិដេអូ ប្រកួតប្រជែងនេះ ទទួលបាន ជ័យលាភីលេខ១បែបនេះ។

លោក ដួង តារា បានបញ្ជាក់បែបនេះ ខណៈលោកចូលរួមនៅក្នុងពិធីប្រគល់ពានរង្វាន់ ប័ណ្ណសរសើរ ដល់ បេក្ខជន បេក្ខនារីជ័យលាភីទាំង១០រូប ដែលឈ្នះក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា វគ្គទី០៨» នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងពិធីនេះប្រគល់ និងចែករង្វាន់នៅថ្ងៃដដែលនោះ ក៏មានការចូលរួមពីតំណាងក្រសួងអប់រំយុវជន និងកីឡា គឺលោកស្រី ឃុន រចនា ព្រមទាំងមានការចូលរួមពីយុវជន លោកគ្រូអ្នកគ្រូ និង មិត្តភក្តិបងប្អូនអ្នកគាំទ្រ ជាង ១០០ នាក់ផងដែរ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា| Am a Role Model» ក្នុងបំណងជំរុញ យុវជន យុវនារីឲ្យក្លាយ ទៅជាពលរដ្ឋគំរូល្អក្នុងសង្គម ដោយផ្តល់នូវការគាំទ្រលើកទឹកចិត្ត ឲ្យពួកគេចូលរួមនៅក្នុង Facebook របស់សម្តេច ដើម្បីមានឱកាសចូលរួមកាន់តែច្រើន ក្នុងកិច្ចការសង្គម។

ជានិច្ចជាកាល សម្តេចតេជោ ហ៊ុន សែន លោកតែងតែឧបត្ថមគាំទ្រពេញទំហឹងលើកទឹកចិត្ត និងផ្តល់ឱកាសដល់យុវជនចេះចែករំលែកក្តីស្រឡាញ់ ទេព្យកោសល្យ ទ្រព្យធន និងស្នាដៃគំរូល្អៗ ដល់ពលរដ្ឋ និងយុវជនដ៏ទៃៗទៀត ក្នុងសង្គមជាតិ៕

ប្រភព ៖ freshnewsasia

  • អ្នកផលិតវីដេអូ «ស៊ីក្លូនៃក្តីសង្ឃឹម» ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គទី០៨ ក្រោយទទួលបានការ Like ២ម៉ឺន (Video Inside)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: