ចម្លែកមែន! បុរសជនជាតិឥណ្ឌាម្នាក់ ដុះកន្ទុយវែងជាងគេក្នុងលោក

ក្រុមគ្រូពេទ្យបានឱ្យដឹងថា កន្ទុយនេះបានរីកចម្រើនតាំងពីនៅក្នុងផ្ទៃម្ដាយ នេះគឺជាលទ្ធផលនៃបញ្ហាបំពង់សរសៃប្រសាទ ប៉ុន្តែ វាបានដុះលូតចេញមកក្រៅនៅពេលកុមារនេះមានអាយុ ១៤ឆ្នាំ។បុរសម្នាក់អាយុ ១៨ឆ្នាំ នៅឥណ្ឌា បានដុះកន្ទុយចេញមកក្រៅ បន្ទាប់ពីពិធីខួបកំណើតលើកទី ១៤របស់ខ្លួន។ ពេលនេះ កន្ទុយបានដុះប្រវែងដល់ទៅ ២០សង់ទីម៉ែត្រ។

ចម្លែកមែន! បុរសជនជាតិឥណ្ឌាម្នាក់ ដុះកន្ទុយវែងជាងគេក្នុងលោក

ក្រុមគ្រូពេទ្យយល់ថា នេះអាចជាកន្ទុយដែលវែងបំផុតរបស់មនុស្សក្នុងពិភពលោក។ មុននេះ ក៏
មានមនុស្សម្នាក់ ដុះកន្ទុយប្រវែង ១៥សង់ទីម៉ែត្រ។ក្រុមគ្រួសាររបស់បុរសនេះ មានការព្រួយបារម្ភខ្លាំង ព្រោះខ្លាចកូនខ្មាស់គេ។ ពួកគេបានសម្រេចចិត្តនាំកូនមកកាន់មន្ទីរពេទ្យដើម្បីកាត់កន្ទុយនេះចោល។ ពួកគេក៏មិនបានប្រាប់ឈ្មោះដល់ក្រុមអ្នកយកព័ត៌មាននោះដែរ។ក្រុមគ្រូពេទ្យបានឱ្យដឹងថា កន្ទុយនេះប្រហែលជាបានដុះនៅពេលនៅក្នុងផ្ទៃរបស់ម្ដាយ ហើយវា
គឺជាលទ្ធផលនៃបញ្ហាបំពង់សរសៃប្រសាទ។ ប៉ុន្តែ កន្ទុយនេះបានដុះចេញមកក្រៅ នៅពេល
បុរសនេះមានអាយុ ១៤ឆ្នាំ។

ចម្លែកមែន! បុរសជនជាតិឥណ្ឌាម្នាក់ ដុះកន្ទុយវែងជាងគេក្នុងលោក

ម្ដាយរបស់បុរសនេះឱ្យដឹងថា “ខ្ញុំបាននាំកូនមកជួបគ្រូពេទ្យ ដើម្បីពិនិត្យសុខភាពជាញឹកញាប់
ប៉ុន្តែ ពុំមានគ្រូពេទ្យណានិយាយឱ្យខ្ញុំដឹងអំពីបញ្ហានេះ។ កូនប្រុសរបស់ខ្ញុំ មានសុខភាពធម្មតា”។

ម្ដាយរបស់បុរសនេះ បន្តថា “បញ្ហាកើតឡើងនៅពេលកន្ទុយបានដុះចេញមកក្រៅ។ កូនរបស់ខ្ញុំ
ត្រូវលើកកន្ទុយឡើង នៅពេលប្ដូរផ្លាស់ខោអាវម្ដងៗ។ ខ្ញុំដឹងថា កូនខ្ញុំមានការឈឺចាប់ ទើបសម្រេចចិត្តនាំកូនមកមន្ទីរពេទ្យ”។

ចម្លែកមែន! បុរសជនជាតិឥណ្ឌាម្នាក់ ដុះកន្ទុយវែងជាងគេក្នុងលោក

ក្រុមគ្រូពេទ្យ បានវះកាត់យកកន្ទុយនេះចេញដោយជោគជ័យ។ អ្នកដឹកនាំក្រុមវះកាត់ គ្រូពេទ្យ
Pramod Giri បានឱ្យដឹងថា “នេះគឺជាករណីដ៏កម្រមួយ”។

ប្រភព ៖ camnews

  • ចម្លែកមែន! បុរសជនជាតិឥណ្ឌាម្នាក់ ដុះកន្ទុយវែងជាងគេក្នុងលោក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: