តារាចម្រៀង អេនជី ត្រៀមចេញ បទថ្មី មិនឲ្យអ្នកគាំទ្រខកចិត្ត

6 Videos


រយៈពេលជាច្រើនខែ ដែលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អេនជី មិនបានចេញបទចម្រៀងថ្មី ៗនៅក្នុងផលិតកម្មសាន់ដេនោះទេ។ប៉ុន្តែថ្មីៗនេះតារាចម្រៀងរូបរាងតូចច្រលឹងរូបនេះបានអះអាងថា នាងត្រៀម ចេញបទថ្មីៗដើម្បីកុំអោយអ្នកគាំទ្រខកចិត្ត ។

តារាចម្រៀង អេនជី ត្រៀមចេញ បទថ្មី មិនឲ្យអ្នកគាំទ្រខកចិត្ត

ក្រោយពីក្លាយជាម្ចាស់ហាងលក់សម្លៀកបំពាក់រួមជាមួយគូស្នេហ៍ ជាកូនអ្នករកស៊ីនោះមក គេកត់សំគាល់ឃើញ អេនជី ហាក់មិនសូវរវីរវល់ជាមួយនិងការងារច្រៀងដូចពីមុនឡើយ ។ ប៉ុន្តែថ្មីៗនេះអេនជី បានរៀបរាប់ថា «ខានឡើងឆាក ខានចេញបទថ្មីខានចេញ MV ខានរវល់ជាមួយការងារសិល្បៈខានជួប Fan សំណព្វចិត្ត ទាំងអស់ពួកគាត់តែងសួរថា ហេតុអ្វីបងមិនចេញបទថ្មី ហេតុអ្វីបងមិនឡើង TV ខ្ញុំនឹកបងខ្លាំងណាស់ ។ នាងក៏បានឆ្លើយតបទៅវិញថា ព្រោះតែរវល់និងការងាររកស៊ីពេក ទើបមិនបានចេញបទថ្មីៗនិងគេសោះ ។ ដឹងអត់ថា ពេលខ្ញុំបានលឺពាក្យនឹង ខ្ញុំមានអារម្មណ៍អួលដើមករ ហើយមានអារម្មណ៍អាណិតអ្នកដែលរង់ចាំនាងខ្ញុំទាំងអស់គ្នាណាស់ ចឹងនាងខ្ញុំ មិនធ្វើអោយអ្នកទាំងអស់ខកចិត្តទេ ណាអរគុណសម្រាប់ការស្រលាញ់និងការគាំទ្ររបស់អ្នក មិនយូរទេ នាងខ្ញុំនិងចេញបទថ្មីហើយ…»

តារាចម្រៀង អេនជី ត្រៀមចេញ បទថ្មី មិនឲ្យអ្នកគាំទ្រខកចិត្ត

យុវវ័យដែលជាអ្នកគាំទ្រ អេនជី បានសម្តែងនូវការសប្បាយចិត្តហើយរំពឹងថាអេនជី និងមានអ្វីៗ សម្រាប់ការបង្ហាញមុខម្តងទៀតនៅក្នុងសង្គមសិល្បៈទាំងការតុបតែងខ្លួន បទចម្រៀងនិងក្បាច់រាំជាដើម ៕ ចេនី

តារាចម្រៀង អេនជី ត្រៀមចេញ បទថ្មី មិនឲ្យអ្នកគាំទ្រខកចិត្តតារាចម្រៀង អេនជី ត្រៀមចេញ បទថ្មី មិនឲ្យអ្នកគាំទ្រខកចិត្តតារាចម្រៀង អេនជី ត្រៀមចេញ បទថ្មី មិនឲ្យអ្នកគាំទ្រខកចិត្តតារាចម្រៀង អេនជី ត្រៀមចេញ បទថ្មី មិនឲ្យអ្នកគាំទ្រខកចិត្ត